កម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ នៅតែបន្តបម្រើពលរដ្ឋរងគ្រោះព្រោះទឹកជំនន់!​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជាពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ នៅតែបន្តបញ្ជូនកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឲ្យចុះតាមដានសុខទុក្ខរបស់ពលរដ្ឋរងគ្រោះព្រោះទឹកជំនន់ ដោយយកចិត្តទុកដាក់ ដល់ទីតាំងលិចទឹកផ្ទាល់ និងបានចូលរួម ជាមួយអាជ្ញាធរនិងកម្លាំងសមត្ថកិច្ចចម្រុះ ចេញប្រតិបត្តិការ ជួយសង្គ្រោះ និង បម្រើ ប្រជាពលរដ្ឋជាប់ជាប្រចាំ។

ជាក់ស្តែង នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្រៅពីប្រចាំការនៅគោលដៅត្រៀមសង្គ្រោះ ក៏បានជួយ ដឹកជញ្ជូនសម្ភារៈ និងជូនពួកគាត់ ត្រឡប់ទៅកាន់ផ្ទះពួកគាត់វិញ ព្រមទាំងជួយដុសលាងបោសសំអាតផ្ទះសម្បែង ជូនដល់ពួកគាត់ នៅតាមតំបន់ដែលមានទឹកស្រក និងជួយច្រកដីទប់ទឹកកុំឲ្យហូរចូលផ្ទះប្រជាពលរដ្ឋ ជាបន្តបន្ទាប់៕

អត្ថបទដែលជាប់ទាក់ទង
របាយការណ៍៖ ប្រជាពលរដ្ឋជិត ១លានគ្រួសារនៅកម្ពុជា មានដីស្រែតិចជាង១ហិកតា មានហានិភ័យខ្ពស់លើការដាំដុះ ​ដែលមិនអាចឆ្លើយទៅនឹងទីផ្សារនាំចេញ
ព័ត៌មានជាតិ
ក្រុមហ៊ុន EZECOM រៃអង្គាសមូលនិធិជួយជនរងគ្រោះពីទឹកជំនន់
ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ​អញ្ជើញធ្វើដំណើរតាមទូកចុះពិនិត្យមើលស្ថានភាពការលិចលង់ផ្ទះរបស់ប្រជាពលរដ្ឋ ​និងផ្ដល់អំណោយសង្គ្រោះតាមខ្នងផ្ទះ​
ព័ត៌មានជាតិ
ក្រសួង​វប្បធម៌ណែនាំឲ្យអ្នកសម្អាង​ អ្នកច្នៃម៉ូតធ្វើ​ការ​រួម​គ្នា​ច្នៃម៉ូត​​សម្លៀក​បំពាក់​ថ្មីៗ​ ​​ឈរ​លើ​មូលដ្ឋាន​​​វប្បធម៌​ និង​ប្រពៃណី​ខ្មែរ​​ ​ចៀសវាងការ​ចម្លង​​ម៉ូត​បរទេស​
ព័ត៌មានជាតិ
ផ្លូវជាតិលេខ៥១ ​ចំណុចគីឡូម៉ែត្រលេខ២៧+៥០០ ​ដែលជន់លិចដោយជំនន់ទឹកភ្លៀង បានស្រកហើយ​
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ​ប្រកាសស្វាគមន៍គណបក្សនយោបាយចុះចែកអំណោយ ​និងសុំកុំឲ្យមានការរើសអើង,​ ពេលនេះការសង្គ្រោះប្រជាពលរដ្ឋជាសំខាន់​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី