ព្រឹក​ថ្ងៃទី​២៣ ខែតុលា សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ដឹកនាំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី ដើម្បី​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ថវិកាជាតិ ឆ្នាំ​២០២១​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ខេត្តបន្ទាយមានជ័យ​)៖ ក្នុងពេល​ជួប​សំណេះសំណាល សួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ ១​ម៉ឺន​គ្រួសារ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ នៅ​ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ នា​ម៉ោងជាង ៧​ព្រឹក​ថ្ងៃ​ពុធ ទី​២១ ខែតុលា ឆ្នាំ​២០២០ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាសថា នា​ព្រឹក​ថ្ងៃ​សុក្រ ទី​២៣ ខែតុលា ឆ្នាំ​២០២០ សម្តេច​ត្រូវ​ដឹកនាំ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ដើម្បី​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ដ៏​សំខាន់​មួយ គឺ​សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០២១ ឬ​ហៅ​ដោយ​ខ្លី​ថា ច្បាប់​ថវិកាជាតិ ឆ្នាំ​២០២១​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បន្ថែមថា បន្ទាប់ពី​សម្តេច អញ្ជើញ​មកជួប​សំណេះសំណាល សួរសុខទុក្ខ និង​ចែក​អំណោយ នៅ​ខេត្តបន្ទាយមានជ័យ ធ្វើឡើង​ពីរ​គោលដៅ នៅ​ថ្ងៃទី​២១ និង​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០ គឺ​គោលដៅ​ទី​១៖ នៅ​បរិវេណ​ចំណុច​ទីទួល​សុវត្ថិភាព (​ផ្លូវជាតិ​លេខ​៥-​ផ្លូវ​វៀង​) ភូមិ​បត់​ត្រង់ ឃុំ​បត់​ត្រង់ ស្រុក​មង្គល​បូរី​។ រីឯ​គោលដៅ​ទី​២៖ ផ្សារ​ធំថ្មី បូរី​ជ័យ​II ចំការ​តា​ដោក ភូមិ​ចំការ​តា​ដោក ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គលបុរី​។​

សម្តេច​តេ​ជោ បន្តថា បន្ទាប់ពី​សម្តេច​អញ្ជើញ​ជួប​សួរសុខទុក្ខ និង​ផ្តល់ជំនួយ​សង្គ្រោះបន្ទាន់​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ ប្រមាណ ២​ម៉ឺន​គ្រួសារ នៅ​ខេត្តបន្ទាយមានជ័យ​ហើយ សម្តេច និង​ឧបនាយករដ្ឋមន្ត្រី ព្រមទាំង​រដ្ឋមន្ត្រី​មួយចំនួន នឹង​ឡើង​យន្តហោះ ពី​ខេត្តបន្ទាយមានជ័យ មកកាន់​រាជធានី​ភ្នំពេញ ដើម្បី​ដឹកនាំ និង​ចូលរួម​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២០​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើ​ដំណើរ តាម​រថយន្ត ចាក​ចេញពី​ភ្នំពេញ ទៅកាន់​ខេត្តបន្ទាយមានជ័យ ដើម្បី​សួរសុខទុក្ខ និង​ជួយឧបត្ថម្ភ​ប្រជាជន ប្រមាណ ពីរម៉ឺន​គ្រួសារ ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​។​

​សម្តេច​តេ​ជោ លើកឡើងថា សម្តេច នឹង​បំពេញការងារ​ពីរ​ថ្ងៃ នៅ​ខេត្តបន្ទាយមានជ័យ គឺ​ថ្ងៃ​២១ និង​ថ្ងៃ​២២ ខែតុលា ឆ្នាំ​២០២០ មុននឹង​ត្រឡប់មក​ភ្នំពេញ​វិញ ដើម្បី​ដឹកនាំ​ការប្រជុំ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​២៣ ខែតុលា ឆ្នាំ​២០២០​។​

​សម្តេច​តេ​ជោ ប្រមុខ​រាជរដ្ឋាភិបាល បញ្ជាក់ថា ខេត្តបន្ទាយមានជ័យ ជា​ខេត្ត ដែល​រងគ្រោះ​ធ្ងន់​ជាងគេ និង​យូរ​ជាងគេ ដែល​ចាំបាច់ ត្រូវ​ផ្តល់​អាទិភាព​សង្គ្រោះ​ផង និង​ស្តារឡើងវិញ ក្រោយ​ទឹកជំនន់​ផង​។​

​សម្តេច​តេ​ជោ ក៏បាន​ថ្លែងអំណរគុណ​សប្បុរសជន ដែល​ជួយផ្តល់​ជា​ថវិកា សម្ភារៈ ស្បៀងអាហារ​។​ល​។ តាមរយៈ​រាជរដ្ឋាភិបាល ឬ​កាកបាទក្រហម ឬ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ឬ​ចុះ​ចែក​ផ្ទាល់​ដល់​ប្រជាជន ដែល​រងគ្រោះ​។ 

​សម្តេច ក៏​សូម​កោតសរសើរ​ចំពោះ​ស្ថាប័ន​ថ្នាក់ជាតិ និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ព្រះសង្ឃ​ក្រុមយុវជន​ទាំងអស់ ដែល​បាន​ចូលរួម​ជួយសង្គ្រោះ​ប្រជាជន​នៅ​តំបន់​រងគ្រោះ ដែល​នេះ បានបង្ហាញ​នូវ​កម្លាំង​សាមគ្គីភាព​ដ៏​រឹងមាំ និង​ទូលំទូលាយ​នៃ​ជាតិ​យើង​។​

នៅពេលនេះ ខេត្តបន្ទាយមានជ័យ កំពុង​រងគ្រោះ​ខ្លាំង ដោយសារ​ជំនន់​ទឹកភ្លៀង ដែល​ហូរ​មកពី​ប្រទេស​ថៃ​។ ក្នុងនោះ នៅ​ក្រុង​ប៉ោយប៉ែត បាន​រង​ផលប៉ះពាល់​ខ្លាំងជាងគេ​៕

អត្ថបទដែលជាប់ទាក់ទង
សម្តេចតេជោ ហ៊ុន សែន ​ប្រកាសស្វាគមន៍គណបក្សនយោបាយចុះចែកអំណោយ ​និងសុំកុំឲ្យមានការរើសអើង,​ ពេលនេះការសង្គ្រោះប្រជាពលរដ្ឋជាសំខាន់​
ព័ត៌មានជាតិ
កម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ នៅតែបន្តបម្រើពលរដ្ឋរងគ្រោះព្រោះទឹកជំនន់!
ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកសម្ភារៈចាំបាច់ ជួយ​អ្នក​រងគ្រោះព្រោះទឹកជំនន់ ៥០គ្រួសារ!
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​ដល់​ធនាគា​រ និង​មីក្រូហិរញ្ញវត្ថុ បន្ធូរបន្ថយ ពន្យារពេល​នៃ​ការសង​ប្រាក់ និង​បន្ថយ​ការ​អត្រា​ការប្រាក់​ដល់​ជនរងគ្រោះ​ដោយ​ទឹកជំនន់​
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន ព្រមាន​ក្រុមប្រឆាំង ដែល​ចង់​មក​ធ្វើបាតុកម្ម នៅមុខ​ស្ថានទូត​ចិន នា​ថ្ងៃទី​២៣​តុលា​!
ព័ត៌មានជាតិ
រថយន្តយោធា ២៩០​គ្រឿង ដែល​ទើប​ទិញ​ពី​ចិន កំពុង​បញ្ចេញ​មហិទ្ធិឫទ្ធិ ដោយ​ក្លាយជា​មធ្យោបាយ សម្រាប់​សង្គ្រោះ​ប្រជាពលរដ្ឋ ដោយ​គ្រោះទឹកជំនន់ នាពេលនេះ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី