(ភ្នំពេញ)៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណជាថ្មីទៀត ជូនសប្បុរសជន ទាំងនៅក្នុងប្រទេស និងទាំងនៅក្រៅប្រទេស។ សម្តេចតេជោ ក៏បានលើកឡើងថា នៅក្នុងកាលៈទេសៈដ៏លំបាកនេះ យើងចូលរួមជួយចែករំលែកធនធាន ទោះបីតិច ឬច្រើនក្តី ដើម្បីចូលរួមជួយដល់បងប្អូន ដែលកំពុងរងគ្រោះដោយសារទឹកជំនន់។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងតាមហ្វេសប៊ុក កាលពីថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២០ថា «គ្រោះធម្មជាតិ គ្មានអ្នកណា អាចទាយទុកជាមុនបានឡើយ ហើយពិតណាស់ គឺគ្មាននរណាម្នាក់ ចង់ជួបបញ្ហាគ្រោះទឹកជំនន់ទេ។ ដូច្នេះ នៅក្នុងកាលៈទេសៈដ៏លំបាកនេះ យើងចូលរួមជួយចែករំលែកធនធាន ទោះបីតិច ឬច្រើនក្តី ដើម្បីចូលរួមជួយដល់បងប្អូន ដែលកំពុងរងគ្រោះ ដោយសារទឹកជំនន់នៅទូទាំងប្រទេសកម្ពុជា»។
តាមការផ្សព្វផ្សាយ ក្នុងហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន សប្បុរសជន ដែលបានចូលរួមជួយប្រជាជន ក្នុងគ្រោះជំនន់ទឹកភ្លៀង
ដែលកំពុងកើតមាននៅក្នុងប្រទេស គិតត្រឹមម៉ោង ៣:២២នាទី រសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ថវិកាទទួលបានមានចំនួន ៦ ៨៦៥ ៧៤៩ ដុល្លារអាមេរិក ៣៩៦ ៥២៥ ០០០ រៀល និង ៥.០០០ អឺរ៉ូ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ថវិកា ដែលសប្បុរសជនចូលរួមនេះ នឹងចាត់ចែងជួយសង្គ្រោះបន្ទាន់ តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ
មហន្តរាយ៕



