(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសនៅព្រឹកព្រលឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ថា នៅទូទាំងប្រទេស មិនមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីទេ កាលពីថ្ងៃទី១៨ ខែតុលា។ ជារួម ចាប់តាំងពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ មកដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នៅកម្ពុជា មិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីឡើយ។
ក្រសួងសុខាភិបាល បានប្រកាសថា គិតមកដល់ម៉ោង ៧ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នៅទូទាំងប្រទេសកម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២៨៣នាក់។ ក្នុងនោះ ២៨០នាក់ ត្រូវបានព្យាបាលជាសះស្បើយ និង ៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងរាជធានីភ្នំពេញ ( បុរសជនជាតិឥណ្ឌូនេស៊ី បុរសជនជាតិខ្មែរ និងស្ត្រីជនជាតិបារាំង )៕



