នៅ​ព្រឹក​ថ្ងៃទី​១៩​តុលា​នេះ ទឹកទន្លេ ឡើង​តិចតួច​!​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ព្រឹត្តិប័ត្រ​ព័ត៌មាន និង​ព្យាករណ៍​កម្ពស់​ទឹក​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បង្ហាញថា កម្ពស់​ទឹកទន្លេ ទាំង ៨​ស្ថានីយ​ជលសា​ស្ត្រ គិត​ត្រឹម​ម៉ោង ៧​ព្រឹក ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០ បាន​ឡើង​តិចតួច បើ​ធៀប​នឹង​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២០​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាសថា កម្ពស់​ទឹក​នៅ​ទន្លេមេគង្គ​-​ស្ទឹងត្រែង ទន្លេមេគង្គ​-​ក្រចេះ ទន្លេមេគង្គ​-​កំពង់ចាម ទន្លេបាសាក់​-​ចតុមុខ ទន្លេមេគង្គ​-​អ្នក​លឿង ទន្លេបាសាក់​-​កោះ​ខែល ទន្លេសាប​-​ព្រែក​ក្តាម និង​បឹង​ទន្លេសាប​-​កំពង់ហ្លួង គឺ​កម្ពស់​ទឹក នៅ​ថ្ងៃទី​១៩ ខែតុលា​នេះ ទោះបី​ឡើង​តិចតួច​មែន តែ​ស្ថិតនៅក្រោម​កម្ពស់​ប្រុងប្រយ័ត្ន​ឆ្ងាយ​ណាស់​។​

​យ៉ាងណាក៏ដោយ ព្រឹត្តិប័ត្រ​ព័ត៌មាន និង​ព្យាករណ៍​កម្ពស់​ទឹក​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានបង្ហាញ​នូវ​ការព្យាករណ៍​កម្ពស់​ទឹក តាម​បណ្តា​ស្ថានីយ​ជលសា​ស្ត្រ ចំនួន ៧​កន្លែង នៅ​ថ្ងៃទី​២០ ថ្ងៃទី​២១ និង​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០ គឺ​ទឹកទន្លេ ទាំង​ទន្លេមេគង្គ ទាំង​ទន្លេបាសាក់ និង​ទាំង​ទឹកទន្លេ​សាប នឹង​បន្ត​ឡើង​តិចតួច​ទៀត តែ​ក៏​ស្ថិតនៅក្រោម​កម្រិត​កម្ពស់​ទឹក​ប្រុងប្រយ័ត្ន​ច្រើន​នៅឡើយ​ដែរ​៕​

អត្ថបទដែលជាប់ទាក់ទង
កំពស់ទឹកបន្តកើនឡើង៖ អភិបាលខេត្តកំពង់ធំ អំពាវនាវប្រជាពលរដ្ឋឲ្យបន្តប្រុងប្រយ័ត្ន, ​ពេលនេះ កម្លាំងចម្រុះកំពុងច្រកបាវខ្សាច់ទប់កុំឲ្យទឹកហូរកាត់ផ្លូវជាតិលេខ៦​ ក្នុងភូមិសាស្ត្រស្រុកស្ទោង
ព័ត៌មានជាតិ
សមាគម​មូលនិធិ​សម្ដេច​តេ​ជោ ដើម្បី​អភិឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ប្រគល់ជូន​នូវ​គ្រឿងឧបភោគ បរិភោគ​មួយចំនួន ដើម្បី​រួមចំណែក​សម្រាល​ដល់​ការលំបាក​របស់​ប្រជាពលរដ្ឋ រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង នៅ​ខេត្តបាត់ដំបង និង​ខេត្តពោធិ៍សាត់
ព័ត៌មានជាតិ
ព្រះរាជ​អំណោយ​របស់​ព្រះមហាក្សត្រ​-​សម្តេចម៉ែ ត្រូវបាន​ចែកជូន​ប្រជារាស្ត្រ រងគ្រោះ​ដោយ​គ្រោះទឹកជំនន់ នៅ​ក្រុង​ច្បារមន និង​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​
ព័ត៌មានជាតិ
​កម្ពុជា-កូរ៉េ ​ពង្រឹងពង្រីកទំនាក់ទំនង ខណៈវិស័យពាណិជ្ជកម្ម និង​ការផ្លាស់ប្តូរប្រជាជន​ប្រទេសទំាងពីរ រីកចម្រើនជាលំដាប់
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន​៖ វិស័យ​កសិកម្ម​-​កសិឧស្សាហកម្ម គឺ​នៅតែ​ជា​វិស័យ​ដ៏​សំខាន់​ចម្បង​បំផុត ក្នុងការ​ពង្រឹង​សេដ្ឋកិច្ចជាតិ​កម្ពុជា​
ព័ត៌មានជាតិ
ឯកឧត្តម ស សុខា និង​លោកជំទាវ នាំ​អំណោយ​របស់​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា ជា​គ្រឿងឧបភោគ​-​បរិភោគ និង​ថ្នាំពេទ្យ ប្រគល់ជូន​ដល់​រដ្ឋបាល​ខេត្តបាត់ដំបង​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី