(កំពង់ធំ)៖ អភិបាលខេត្តកំពង់ធំ ឯកឧត្តម សុខ លូ នៅថ្ងៃទី១៩ ខែតុលានេះ បានអំពាវនាវប្រជាពលរដ្ឋឲ្យបន្តប្រុងប្រយ័ត្ន ខណៈកំពស់ទឹកនៅខេត្តកំពង់ធំបន្តកើនឡើង បន្ទាប់ពីមានភ្លៀងធ្លាក់២៤ម៉ោងកន្លងមក។ ជាមួយគ្នានេះ កម្លាំងចម្រុះចុះបានជួយអន្តរាគមន៍ច្រកបាវខ្សាច់ទប់កុំអោយទឹកហូរកាត់ផ្លូវជាតិលេខ៦ នៅក្នុងភូមិសាស្ត្រស្រុកស្ទោងខេត្តកំពង់ធំ ផងដែរ។
ខាងក្រោមនេះ ជារបាយការណ៍ពីអភិបាលខេត្តកំពង់ធំ៖
កំពស់ទឹកនៅខេត្តកំពង់ធំ នៅថ្ងៃទី19/10/2020ម៉ោង6AM:សូមបងប្អូនបន្តប្រុងប្រយ័ត្ន....
+++++++++++++++++++++++++++
●24ម៉ោងកន្លងមកមានភ្លៀងធ្លាក់នៅក្រុង-ស្រុកចំនួន៥គឺ:
-ក្រុងស្ទឹងសែន1.1មម
-ស្រុកតាំងគោ10.7មម
-ស្រុកបារាយណ៍20.1មម
-ស្រុកសន្ទុក5.6មម
-ស្រុកសណ្តាន់4.0
●សីតុណ្ហភាពនៅស្ថានីយ៍កំពង់ធំ
-អតិបរមា 30.5°C
-អប្បរមា 24.0°C
●កំពស់ទឹកស្ទឹងសែន
1.នៅស្ថានីយ៍ កំពង់ធំៈ
•ម្សិលមិញល្ងាច 13.17ម
•ថ្ងៃនេះព្រឹកកំពស់13.18ម
•ទឹកកើនឡើង0.01ម
•កំពស់ប្រកាសប្រុងប្រ 13.50ម
2.នៅស្ថានីយ៍ សណ្តាន់
•ម្សិលមិញល្ងាច 18.90ម
•ថ្ងៃនេះព្រឹកកំពស់18.98ម
•ទឹកឡើង0.08ម
•កំពស់ប្រកាសប្រុងប្រ18.50ម
●ប្រៀបធៀបកំពស់ទឹកស្ទឹងសែន3ឆ្នាំនៅស្ថានីយ៍កំពង់ធំ
-19/10/20= 13.18ម
-19/10/19= 10.89ម
-19/10/18= 11.53ម
●ស្ទឹងស្ទោង:
1.អាងទឹក៣០កញ្ញា: មានទឹកពេញអាង និងទ្វារទឹកស្វ័យប្រវត្តិទាំងពីរបានបើកបង្ហូរទឹកទៅផ្នែកខាងក្រោម(ទីរួមស្រុកស្ទោង)
•ម្សិលមិញល្ងាច 18.45ម
•ថ្ងៃនេះព្រឹកកំពស់18.50ម
•ទឹកនឹង
•កំពស់ហូរលើបង្ហៀរ0.36ម
2.ស្ថានីយវាស់កំពស់ទឹក ស្ទោង:
•ម្សិលមិញល្ងាច 5.70ម
•ថ្ងៃនេះព្រឹកកំពស់5.70ម
•ទឹកនឹង
•កំពស់ប្រកាសការប្រុងប្រយ័ត្ន5.80ម។●អាងទឹកស្ទឹងជីនិត(១មករា)
•ម្សិលមិញល្ងាច4.36ម
•ថ្ងៃនេះព្រឹកកំពស់4.36ម
•ទឹកនឹង
•ទឹកហូរលើក្បាលបង្ហៀរ កំពស់0.31ម។




