(ភ្នំពេញ)៖ «សូមបងប្អូនប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង បន្តការប្រុងប្រយ័ត្នខ្ពស់ និងធ្វើការទំនាក់ទំនងទៅអាជ្ញាធរមានសមត្ថកិច្ច ក្នុងករណីមានតម្រូវការសង្គ្រោះចាំបាច់នានា។ សូមបងប្អូនកងទ័ព ក៏ដូចជាអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បន្តចូលរួមឱ្យអស់កម្លាំងកាយចិត្ត ក្នុងបេសកកម្មសង្រ្គោះប្រជាពលរដ្ឋយើង»។ នេះជាសារអំពាវនាវរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី១៩ ខែតុលានេះ៕



