(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៩ ខែតុលានេះ បានលើកឡើងថា កម្ពុជា កំពុងពង្រឹងវិស័យកសិកម្ម- កសិឧស្សាហកម្ម ក្នុងពេលវិបត្តិកូវីដ-១៩ នៅក្នុងពេលដែលវិបត្តិ Covid-19 កំពុងឆ្លងរាតត្បាតពិភពលោក គឺបានធ្វើឲ្យប៉ះពាល់ដល់វិស័យមួយចំនួនរងផលប៉ះពាល់។ ក៏ប៉ុន្តែចំពោះវិស័យកសិកម្ម- កសិឧស្សាហកម្ម គឺនៅតែជាវិស័យដ៏សំខាន់ចម្បងបំផុតក្នុងការពង្រឹងសេដ្ឋកិច្ចជាតិកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «ពិតណាស់ គឺយើងត្រូវប្រែក្លាយវិបត្តិនៃជំងឺកូវីដ-១៩ (covid-19) ឲ្យទៅជាឱកាសនៃការវិនិយោគ ក៏ដូចជាការអភិវឌ្ឍវិស័យកសិឧស្សាហកម្មបន្ថែមទៀត ដើម្បីគោលដៅអភិវឌ្ឍ និងភាពរីកចម្រើន នាពេលអនាគត»៕



