សមាគម​មូលនិធិ​សម្ដេច​តេ​ជោ ដើម្បី​អភិឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ប្រគល់ជូន​នូវ​គ្រឿងឧបភោគ បរិភោគ​មួយចំនួន ដើម្បី​រួមចំណែក​សម្រាល​ដល់​ការលំបាក​របស់​ប្រជាពលរដ្ឋ រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង នៅ​ខេត្តបាត់ដំបង និង​ខេត្តពោធិ៍សាត់​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ឯកឧត្តម សន្តិ​បណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បានអនុញ្ញាត​ឲ្យ​សមាគម​មូលនិធិ​សម្ដេច​តេ​ជោ ដើម្បី​អភិឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៩ ខែតុលា ឆ្នាំ​២០២០ នេះ​។ កិច្ចប្រជុំ​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ នា​ព្រឹក​នេះ ក៏​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​អគ្គលេខាធិការ​, ឯកឧត្តម អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ ព្រមជាមួយ​អភិបាលរង​ខេត្តបាត់ដំបង និង​ខេត្តពោធិ៍សាត់ ផងដែរ​។​

​ក្រោយ​បញ្ចប់​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម សន្តិ​បណ្ឌិត ខៀវ សុភ័គ សមាគម​មូលនិធិ​សម្ដេច​តេ​ជោ ដើម្បី​អភិឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ក៏បាន​ប្រគល់ជូន​នូវ​គ្រឿងឧបភោគ បរិភោគ​មួយចំនួន រួមមាន ទឹកត្រី ចំនួន ១២,០០០​ដប និង​ទឹកស៊ីអ៊ីវ ចំនួន ១២,០០០​ដប ដើម្បី​រួមចំណែក​សម្រាល​ដល់​ការលំបាក​របស់​ប្រជាពលរដ្ឋ ដែល​កំពុង​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង ស្ថិតនៅ​មូលដ្ឋាន​ខេត្តបាត់ដំបង និង​ខេត្តពោធិ៍សាត់​។ 

​ឆ្លៀតឱកាស​នោះ ឯកឧត្តម សន្តិ​បណ្ឌិត ខៀវ សុភ័គ បាន​ថ្លែងអំណរគុណ​ចំពោះ​ការរួមចំណែក​ដ៏​សំខាន់​របស់​សមាគម​មូលនិធិ​សម្ដេច​តេ​ជោ ដើម្បី​អភិឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ដែល​បានផ្ដល់​ជា​គ្រឿងឧបភោគ​បរិភោគ​នេះ ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ពលរដ្ឋ ដែល​កំពុង​ជួប​បញ្ហា ដោយសារ​គ្រោះទឹកជំនន់ នៅ​ខេត្តបាត់ដំបង និង​ខេត្តពោធិ៍សាត់​៕

( ប្រភព​៖ នាយកដ្ឋាន​ព័ត៌មានវិទ្យា )​

អត្ថបទដែលជាប់ទាក់ទង
UNDP៖ ប្រជាជនក្រីក្រ និងងាយរងគ្រោះ ​បានចូលរួមតិចតួចបំផុតក្នុងការបង្កនូវវិបត្តិនៃការប្រែប្រួលអាកាសធាតុ ​បែរជារងផលប៉ះពាល់ខ្លាំងជាងគេ
ព័ត៌មានជាតិ
ប្រធានរដ្ឋសភានៃសាធារណកូរ៉េ នឹងអញ្ជើញមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជាដើមខែវិច្ឆិកាខាងមុខនេះ
ព័ត៌មានជាតិ
ឯកឧត្តម សក់ សេដ្ឋា អនុញ្ញាតឲ្យអង្គការក្រុមប្រឹក្សាអុីស្លាមអភិវឌ្ឍន៍កម្ពុជា ចូលជួបសម្ដែងការគួរសម
ព័ត៌មានជាតិ
សម្តេចពិជ័យសេនា ទៀ បាញ់ ​បន្តអំពាវនាវដល់កងទ័ព​ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ​បន្តចូលរួមឲ្យអស់កម្លាំងកាយចិត្ត​ ក្នុងបេសកកម្មសង្រ្គោះប្រជាពលរដ្ឋ
ព័ត៌មានជាតិ
ស្ថានភាពទឹកជំនន់នៅខេត្តព្រះវិហារ៖​ ផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់ ​មិនឲ្យឆ្លងកាត់លើផ្លូវជាតិលេខ៩, ​៦២, ៦៤, ៩៥ និងផ្លូវខេត្តលេខ ​២៦២៧
ព័ត៌មានជាតិ
កំពស់ទឹកបន្តកើនឡើង៖ អភិបាលខេត្តកំពង់ធំ អំពាវនាវប្រជាពលរដ្ឋឲ្យបន្តប្រុងប្រយ័ត្ន, ​ពេលនេះ កម្លាំងចម្រុះកំពុងច្រកបាវខ្សាច់ទប់កុំឲ្យទឹកហូរកាត់ផ្លូវជាតិលេខ៦​ ក្នុងភូមិសាស្ត្រស្រុកស្ទោង
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី