មន្ត្រីជំនាញ ​ចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចបឹងប្រាំង​ និងរឹបអូសបានវត្ថុតាងជាច្រើន​​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ក្រចេះ)៖ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ លោក ម៉ុក ពន្លក នាយខណ្ឌជលផល សហការជាមួយគណៈបញ្ជាការឯកភាពស្រុកឆ្លូងដឹកនាំដោយលោក ធីម ស៊ាងឡេង អភិបាលរងស្រុក ក្រុមប្រឹក្សាឃុំកញ្ជរ និងសហគមន៍នេសាទក្រគរ និងរកាកណ្តាល និងផ្នែកព្រែកប្រសព្វ បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលនៅចំនុចបឹងប្រាំង ឃុំកញ្ជរ ស្រុកឆ្លូង ដោយរឹបអូសបានវត្ថុតាងជាច្រើន។

លោក ម៉ុក ពន្លក បានឲ្យដឹងថា ប្រតិបត្តការបង្រ្កាបនេះគឺបានរុះរើ និងដកហូតបានរបាំងស្បៃមុងចំនួន២១ខ្សែ ប្រវែងប្រមាណជា១៣០០ម, លូស្បៃមុងចំនួន ២១មាត់លូ, របាំងសាច់អួននីឡុងក្រលាញឹក ៣ខ្សែ ប្រវែងប្រមាណជា២០០ម, លបសាច់អួនក្រលាញឹកចំនួន ៣គ្រឿង, បង្គោលចម្រឹងឫស្សី ៣១៥ដើម, ចាក់លែងត្រីចម្រុះចូលបឹងធម្មជាតិប្រមាណ ៧០គក្រ។

រីឯវត្ថុតាងមួយចំនួនរួមមាន លូស្បៃមុង និងលបសាច់អួនក្រឡាញឹក ត្រូវបានសមត្ថកិច្ចចម្រុះធ្វើការបំផ្លាញចោលនៅនិងកន្លែង។ ដោយឡែក របាំងស្បៃមុង និងសាច់អួនក្រឡាញឹក បានដឹកយកទៅថែរក្សាទុកនៅផ្នែករជផ ព្រែកប្រសព្វ ដើម្បីទុកជូនអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋយកទៅប្រើប្រាស់ក្នុងការងារកសិកម្ម នៅពេលមានការស្នើសុំ។

ជាមួយគ្នានេះ មន្ត្រីជលផលសូមអំពាវនាវ និងសំណូមពរដល់បងប្អូនប្រជាពលរដ្ឋឲ្យចូលរួមគ្នា ជាពិសេសប្រជានេសាទ សូមយោគយល និងសុំអោយមានការចូលរួមដើម្បីថែរក្សា ការពារ នូវធនធានជលផលទាំងអស់គ្នា ជាពិសេសមិនត្រូវយកឧបករណ៍នេសាទខុសច្បាប់ ដែលច្បាប់ស្ដីពីជលផលបានធ្វើការហាមឃាត់ ដូចជា ឧបករណ៍ ឆក់ត្រី និងឧបករណ៍នេសាទស្បៃម៉ុង ជាឧបករណ៍នេសាទខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ហើយកុំយកមកធ្វើការនេសាទក្នុងដែនដីនេសាទ ទាំង​បឹង,ទន្លេ,ព្រែក, ស្ទឹង និងអូរ ព្រោះថាឧបករណ៍ទាំងនេះបានបំផ្លិចបំផ្លាញ់ទាំងត្រីមេពូជ និងកូនត្រីតូចៗ សូម្បីតែកូនកំពិសក៍មិនសេះសល់ដែរ៕

អត្ថបទដែលជាប់ទាក់ទង
ឯកឧត្តម ស សុខា និង​លោកជំទាវ នាំ​អំណោយ​របស់​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា ជា​គ្រឿងឧបភោគ​-​បរិភោគ និង​ថ្នាំពេទ្យ ប្រគល់ជូន​ដល់​រដ្ឋបាល​ខេត្តបាត់ដំបង​
ព័ត៌មានជាតិ
នៅ​ព្រឹក​ថ្ងៃទី​១៩​តុលា​នេះ ទឹកទន្លេ ឡើង​តិចតួច​!
ព័ត៌មានជាតិ
Good News៖ ព្រឹក​ថ្ងៃទី​១៩​តុលា​នេះ កម្ពស់​ទឹកស្ទឹង​ព្រែក​ត្នោត បន្ត​ស្រក​ចុះ​
ព័ត៌មានជាតិ
Good News៖ កាលពី​ថ្ងៃទី​១៨​តុលា មិនមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ទេ នៅ​កម្ពុជា​!
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន​៖ នៅក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ យើង​ចូលរួម​ជួយ​ចែករំលែក​ធនធាន ទោះបី​តិច ឬ​ច្រើនក្តី ដើម្បី​ចូលរួម​ជួយ​ដល់​បងប្អូន ដែល​កំពុង​រងគ្រោះ​ដោយសារ​ទឹកជំនន់​
ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ​និងតំណាងអង្គការសុខភាពពិភពលោក ​ចុះពិនិត្យស្ថានភាពទឹកជំនន់ជន់លិចមន្ទីរពេទ្យបង្អែកថ្មពួក​ ​និងមូលដ្ឋានសុខាភិបាលមួយចំនួន​ ​ក្នុងខេត្តបន្ទាយមានជ័យ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី