បុរី KP ម៉ន ដានី នាំអំណោយជួយដល់ប្រជាពលរដ្ឋ ជាង ៤.០០០ គ្រួសារ ដែល​រងគ្រោះដោយជំនន់ទឹកភ្លៀង​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

​(ពោធិ៍សាត់-បាត់ដំបង)៖ ដោយមើលឃើញទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលជួបគ្រោះជំនន់ទឹកភ្លៀង នៅក្នុងខេត្តពោធិ៍សាត់ និងបាត់ដំបង និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងស្មារតីជួយគ្នាក្នុងគ្រាមានអាសន្ន លោកស្រី ម៉ន ដានី អគ្គនាយិកា ក្រុមហ៊ុន បុរី ម៉ន ដានី រៀល អុី ស្ទេត ឯ.ក និងស្វាមី ផង់ផាន់ ឃុនថាវង្ស នៅថ្ងៃទី១៥-១៨ ខែតុលា ឆ្នាំ២០២០នេះ បាននាំយកអំណោយជាច្រើន ជួយដល់ប្រជាពលរដ្ឋសរុប ៤.៣០០ គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅក្នុងខេត្តពោធិ៍សាត់ និងបាត់ដំបង។

អំណោយទាំងអស់នោះ រួមមាន៖ អង្ករ ៤.៣០០តោន ទឹកបរិសុទ្ធ ៤.៣០០កេស និងមី ៤.៣០០កេស។ 

លោកស្រី ម៉ន ដានី បានលើកឡើងថា «ការផ្តល់ជូនអំណោយទាំងនេះ គឺកើតឡើងដោយសារទឹកចិត្តអាណិតស្រលាញ់ ក្នុងនាមជាប្រជាជាតិខ្មែរមិនប្រកាន់ឋានៈ បក្ខពួក ឬនិន្នាការនយោបាយអ្វីទាំងអស់។» 

លោកស្រីប្តេជ្ញាថានឹងបន្តជួយប្រជាពលរដ្ឋតាមលទ្ធភាពដែលអាចធ្វើទៅបាន។ ជាមួយគ្នានេះ លោកអភិបាលខេត្តទាំងពីរ បានថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លានេះ ស្តែងឲ្យឃើញអំពីការជួយគិតគូរ និងក្តីអាណិតស្រលាញ់ ចំពោះប្រជាពលរដ្ឋដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នាទៅវិញទៅមកនៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុងជួបទុក្ខលំបាក។

សមានចិត្តដ៏ថ្លៃថ្លារបស់ថ្នាក់ដឹកនាំ និងបុគ្គលិកបុរី KP ម៉ន ដានី នឹងត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាល រដ្ឋបាលខេត្តពោធិ៍សាត់-បាត់ដំបង និងប្រជាពលរដ្ឋកម្ពុជាទាំងអស់។

ក្នុងគ្រោះអាសន្នដោយជំនន់ទឹកភ្លៀងនេះ ក្រុមហ៊ុនបុរី KP ម៉ន ដានី បានជួយប្រជាពលរដ្ឋរងដោយគ្រោះទឹកជំនន់ តាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន និងខេត្តពោធិ៍សាត់ បាត់ដំបង រួមមានអង្ករ ៤.៣០០តោន ទឹកបរិសុទ្ធ ៤.៣០០កេស និងមី ៤.៣០០កេស៕

អត្ថបទដែលជាប់ទាក់ទង
Good News៖ ព្រឹក​ថ្ងៃទី​១៩​តុលា​នេះ កម្ពស់​ទឹកស្ទឹង​ព្រែក​ត្នោត បន្ត​ស្រក​ចុះ​
ព័ត៌មានជាតិ
Good News៖ កាលពី​ថ្ងៃទី​១៨​តុលា មិនមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ទេ នៅ​កម្ពុជា​!
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន​៖ នៅក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ យើង​ចូលរួម​ជួយ​ចែករំលែក​ធនធាន ទោះបី​តិច ឬ​ច្រើនក្តី ដើម្បី​ចូលរួម​ជួយ​ដល់​បងប្អូន ដែល​កំពុង​រងគ្រោះ​ដោយសារ​ទឹកជំនន់​
ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ​និងតំណាងអង្គការសុខភាពពិភពលោក ​ចុះពិនិត្យស្ថានភាពទឹកជំនន់ជន់លិចមន្ទីរពេទ្យបង្អែកថ្មពួក​ ​និងមូលដ្ឋានសុខាភិបាលមួយចំនួន​ ​ក្នុងខេត្តបន្ទាយមានជ័យ
ព័ត៌មានជាតិ
មន្ត្រីជំនាញ ​ចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចបឹងប្រាំង​ និងរឹបអូសបានវត្ថុតាងជាច្រើន​
ព័ត៌មានជាតិ
សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ត្រៀម «អង្ករ» ឧបត្ថម្ភដល់សាលារាជធានីភ្នំពេញ ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី