(បន្ទាយមានជ័យ)៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងនៅថ្ងៃទី១៨ ខែតុលានេះថា កំណើនទឹកភ្លៀងដែលបន្តធ្លាក់ក្នុងខេត្តបន្ទាយមានជ័យ និងហូរធ្លាក់មកពីប្រទេសថៃផងនោះ បានធ្វើឱ្យមានការជន់លិចនៅក្នុងស្រុកថ្មពួក ហើយក៏បានហូរចូលទៅប្រាសាទបន្ទាយឆ្មារ ស្ថិតក្នុងឃុំបន្ទាយឆ្មារផងដែរ។
ដើម្បីបញ្ចៀសការជន់លិចនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំកងកម្លាំងប្រមាណជា ១០០នាក់ ចុះទៅឃុំបន្ទាយឆ្មារ ដើម្បីកាយផ្លូវបង្ហូរទឹកបញ្ចៀសការហូរចូលប្រាសាទ៕




