(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២០ នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងសហការី បានទទួលជួបសំណេះសំណាលជាមួយជ័យលាភីអាហារូបករណ៍ថ្នាក់ឯកទេសវេជ្ជសាស្រ្ដចំនួន ៧២រូប ដែលនឹងចេញទៅបន្ដការសិក្សានៅប្រទេសបារាំង។
ឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមអបអរសាទរចំពោះជោគជ័យដែលទទួលបានចំពោះអាហារូបករណ៍ និងលើកទឹកចិត្តអោយខិតខំប្រឹងប្រែងដើម្បីទទួលបានជោគជ័យបន្ដដោយថ្លែងរំលឹកថា «គ្មានក្ដីស្រម៉ៃណាដែលកើតមកដោយឯកឯងដោយគ្មានការខិតខំប្រឹងប្រែងនោះទេ ហើយត្រូវខិតខំប្រឹងប្រែងបន្ដដោយពឹងផ្អែកលើសមត្ថភាពខ្លួនឯង»៕




