(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសនៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ នេះថា នៅទូទាំងប្រទេស មិនមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីទេ ខណៈដែលសព្វថ្ងៃ មានអ្នកជំងឺកូវីដ១៩ ចំនួន ៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ក្រសួងសុខាភិបាល បានប្រកាសថា គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ នៅទូទាំងប្រទេស មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២៧៨នាក់។ ក្នុងនោះ ២៧៥នាក់ ត្រូវបានព្យាបាលជាសះស្បើយ រីឯ ៣នាក់ទៀត កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យរដ្ឋ នៅចាក់អង្រែ ក្នុងរាជធានីភ្នំពេញ នៅមន្ទីរពេទ្យ ខេត្តសៀមរាប និងនៅមន្ទីរពេទ្យ ខេត្តបាត់ដំបង៕



