(ភ្នំពេញ)៖ នៅវិមាន ៧មករា នាព្រឹកថ្ងៃសៅរ៍១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានដឹកនាំកិច្ចប្រជុំគណៈអចិន្រ្តៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដើម្បីរៀបចំកែសម្រួល បំពេញបន្ថែម លើសេចក្តីព្រាងលិខិតបទដ្ឋាននានា របស់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដែលមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈអចិន្ត្រៃ យ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល។





