អភិបាលខេត្ត​កោះកុង ចុះ​ពិនិត្យ​ស្ថានភាព​ទីតាំង​ដី​លំនៅឋាន និង​ដីស្រែ​ចំការ​របស់​ប្រជាពលរដ្ឋ ដើម្បី​កាត់​ឆ្វេ​ល​ចេញពី​តំបន់ការពារធម្មជាតិ​​
SWIFT NEWS ថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

( ខេត្តកោះកុង )៖ លោកជំទាវ មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង កាលពី​ថ្ងៃ​សុក្រ ទី​០២ ខែតុលា ឆ្នាំ​២០២០ បាន​អញ្ជើញ​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ ដើម្បី​ពិនិត្យ​ស្ថានភាព​ទីតាំង​ដី​លំនៅឋាន និង​ដីស្រែ​ចំការ​របស់​ប្រជាពលរដ្ឋ រស់នៅ និង​អាស្រ័យ​ផល​ជាក់ស្តែង ស្ថិតនៅ​ស្រុក​កោះកុង ដែល​នឹងត្រូវ​កែសម្រួល​ទិន្នន័យ​មួយចំនួន ដើម្បី​ស្នើសុំ​កាត់​ឆ្វៀល ចេញពី​តំបន់ការពារធម្មជាតិ សម្រាប់​បែងចែក​ជូន​ប្រជាពលរដ្ឋ​។​

​ក្នុងឱកាស​នោះ លោកជំទាវ​អភិបាលខេត្ត បាន​ណែនាំ​ឱ្យ​ក្រុមការងារ ពិនិត្យ​ទិន្នន័យ ដោយ​ប្រើប្រាស់​ដ្រូ​ន ក្នុង​ការថត​យក​ស្ថានភាព​ពិត ដើម្បី​ផ្ទៀងផ្ទាត់​សាវតា ស្ថានភាព​ទីតាំង​ដី​លំនៅឋាន និង​ដីស្រែ ចំការ​របស់​ប្រជាពលរដ្ឋ​រស់នៅ និង​អាស្រ័យ​ផល​ជាក់ស្តែង ស្ថិតនៅ​ស្រុក​កោះកុង ដែល​នឹងត្រូវ​កែសម្រួល​ទិន្នន័យ​មួយចំនួន ដើម្បី​ស្នើសុំ​កាត់​ឆ្វៀល​ចេញពី​​តំបន់ការពារធម្មជាតិ សម្រាប់​បែងចែក​ជូន​ប្រជាពលរដ្ឋ​៕​

អត្ថបទដែលជាប់ទាក់ទង
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី