(ខេត្តកំពង់ឆ្នាំង)៖ ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពិនិត្យ និងជំរុញការងារអភិវឌ្ឍ នៅក្នុងស្រុកទឹកផុស និងពិភាក្សាអំពីការងារគ្រប់គ្រង អភិវឌ្ឍតំបន់ទេសចរណ៍ចំនួន ៤កន្លែង គឺទឹកធ្លាក់ថ្មក្រាល ក្នុងឃុំជៀប ទឹកធ្លាក់ស្រែអំពិល ក្នុងឃុំក្ដុលសែនជ័យ ទឹកធ្លាក់អន្លង់ស្វាយ ក្នុងឃុំក្បាលទឹក និងទំនប់គង្គា ក្នុងឃុំតាំងក្រសាំង។
ក្នុងកិច្ចប្រជុំ ដែលបានធ្វើឡើង នៅសាលាស្រុកទឹកផុស កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ ចូលរួមពីឯកឧត្ដម ប្រាក់ វុឌ្ឍី សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត ថ្នាក់ដឹកនាំកងកម្លាំង មន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត គណៈអភិបាលស្រុកទឹកផុស ថ្នាក់ដឹកនាំកងកម្លាំង ការិយាល័យជុំវិញស្រុក មេឃុំ និងតំណាងវិស័យឯកជនមួយចំនួន៕






