សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ស​.​ស​.​ស​.​ក ​ផ្តល់​ថវិកា​ជូន​លោក ស៊ិន សារ៉េត ​អ្នកកាសែត​ថតរូប AKP ចូលនិវត្ត ដែលមាន​ជំងឺ​ក្រពះ និង​ទឹកនោមផ្អែម​
SWIFT NEWS ថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ កាលពី​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២០ សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ស​.​ស​.​ស​.​ក បានប្រគល់​ថវិកា ដែល​បានមកពី​ការចូលរួម​វិភាគ​ពី​ថ្នាក់ដឹកនាំ និង​សមាជិក​-​សមាជិកា ស​.​ស​.​ស​.​ក ជូន​លោក ស៊ិន សារ៉េត អ្នកកាសែត​ចូល​និវត្ត ផ្នែក​ថតរូប​របស់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP ដែលមាន​ជំងឺ​ក្រពះ និង​ទឹកនោមផ្អែម​។ បន្ទាប់ពី​ទទួលបាន​សារ​ស្នើសុំ​ជំនួយ​ពី​លោក ស៊ិន សា​រ៉េ​ន គឺ​កាលពី​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២០ ឯកឧត្តម ហ៊ុយ វណ្ណៈ ប្រធាន​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ស​.​ស​.​ស​.​ក បាន​បញ្ជូន​សារ​តាម​ក្រុម​តេ​ឡេ​ក្រាម ដើម្បី​ឲ្យ​សមាជិក​-​សមាជិកា ស​.​ស​.​ស​.​ក ចូលរួម​បរិច្ចាគ​ថវិកា​ជួយ​ដល់​លោក ស៊ិន សារ៉េត​។ 

​លោក ស៊ិន សារ៉េត លើកឡើងថា លោក​បានទទួល​កញ្ចប់​ថវិកា​ឧបត្ថម្ភ​ពី​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ហើយ ដោយមាន​លុយ​ខ្មែរ ចំនួន ៤១​ម៉ឺន​រៀល និង​លុយ​ដុល្លារ ចំនួន ៦៩៥​ដុល្លារ​។​

​លោក ស៊ិន សារ៉េត បាន​បន្ថែមថា «​ខ្ញុំបាទ​សូម​អរគុណ​ចំពោះ​ឯកឧត្ដម ហ៊ុយ វណ្ណៈ ខ្លាំងណាស់ ដែលមាន​ទឹកចិត្ត​អាណិត​ស្រឡាញ់​ជួយ​ខ្ញុំ ដែល​កំពុង​ជួប​ទុក្ខលំបាក​។ អំណោយ​នេះ ពិតជា​មានតម្លៃ​ខ្លាំងណាស់ សម្រាប់​ជីវិត​ខ្ញុំ​»​។​

​ចំណែកឯ​ឧ​ត្ត​ម ហ៊ុយ វណ្ណៈ ប្រធាន​ស​.​ស​.​ស​.​ក លើកឡើងថា 

«​ទឹកចិត្ត​សប្បុរសធម៌​របស់​គ្រួសារ ស​.​ស​.​ស​.​ក មានតម្លៃ​ធំធេង​ណាស់ សម្រាប់​គាត់ ហើយ​មុនដំបូង​បំផុត គឺ​ធ្វើ​ឲ្យ​គាត់​មាន​ក្តីសង្ឃឹម​ក្នុង​ចិត្ត និង​មាន​កម្លាំងចិត្ត​ជម្នះ​ការលំបាក​។ ផល​បុណ្យ​នេះ ត្រឡប់​ទៅ​ទ្រទ្រង់​លោក​អ្នកជា​បន្តបន្ទាប់​»​។​

​មាន​អាយុ ៦៦​ឆ្នាំ នៅ​ឆ្នាំ​២០២០ នេះ លោក ស៊ិន សារ៉េត អតីតមន្ត្រី​រាជការ ជា​អ្នកយកព័ត៌មាន​រូបថត​ទីភ្នាក់ងារសារព័ត៌មាន SPK បច្ចុប្បន្ន​ដូរ មកជា​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP ក្រសួង​ព័ត៌មាន​។ 

​លោក​បាន​បំរើកា​រងារ ក្នុង​វិស័យ​ព័ត៌មាន ជា​មន្ត្រីរាជការ​នេះ អស់​រយៈពេល​ជិត ៤០​ឆ្នាំ​កន្លងមកហើយ សព្វថ្ងៃនេះ លោក​បាន​ចូលនិវត្តន៍​ហើយ​។ តែ​អកុសល លោក​មាន​ជំងឺ​ទឹកនោមផ្អែម ប្រចាំកាយ ជំងឺ​ក្រពះ និង​ជំងឺ​ដុះ​សាច់ ក្នុង​ពោះវៀនធំ ដំណាក់កាល​ទី​១ ចូល​ទី​២ ( សាច់​កាច ) និង​ត្រូវបាន​វះកាត់​រួចហើយ ដែល​ការវះកាត់ មាន​ចំនួន​បី​ដង​។ ការវះកាត់ លើក​ទី​១ នៅ​ភ្នំពេញ លើក​ទី​២ នៅ​ភ្នំពេញ និង​លើក​ទី​៣ នៅ​សុ​រិ​ន ប្រទេស​ថៃ​។ សព្វថ្ងៃ លោក ស៊ិន សារ៉េត សម្រាក​នៅ​ព្យាបាល​ក្រពះ និង​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម នៅផ្ទះ តាម​វេជ្ជបញ្ជា​របស់លោក​គ្រូពេទ្យ​ឯកទេស​ជំងឺ​ទឹកនោមផ្អែម ដោយ​ត្រូវ​បន្ត​ប្រើប្រាស់​ថ្នាំ ដើម្បី​ព្យាបាល​ជំងឺ​នេះ អស់​មួយជីវិត មិនអាច​ខាន​ប្រើ​បានទេ​។ លោក ស៊ិន សារ៉េត បាន​ជម្រាបជូន​ឯកឧត្តម ហ៊ុយ វណ្ណៈ ថា «​ដើម្បី​ទ្រទ្រង់​ថែរក្សា​សុខភាព​របស់ខ្ញុំ​បាទ អោយបាន​ល្អប្រសើរ និង​ព្យាបាល​ជំងឺ​បន្ត ខ្ញុំបាទ​សុំ​កា​ឧបត្ថម្ភ​នូវ​ថវិកា​បន្តិចបន្តួច ដើម្បី​ទិញ​ថ្នាំ​ព្យាបាល​ជំងឺ ដោយ​ក្តី​អាណិត​ស្រឡាញ់​ដល់​ខ្ញុំបាទ​ផង​ចុះ​»​។​

​លោក ស៊ិន សារ៉េត ជា​អតីត​ជាម​ន្ត្រី​អ្នកយកព័ត៌មាន​រូបថត​របស់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP នៃ​ក្រសួង​ព័ត៌មាន សព្វថ្ងៃ លោក​រស់នៅ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ៕​

អត្ថបទដែលជាប់ទាក់ទង
Good News៖ នៅ​កម្ពុជា ​មិនមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ទេ នៅថ្ងៃនេះ​​!
ព័ត៌មានជាតិ
មន្ទីរ​សុខាភិបាល ចុះ​បាញ់ថ្នាំ​សម្លាប់​មូស និង​សត្វល្អិត នៅ​តំបន់​សង្ស័យថា មាន​ជំងឺ​គ្រុន​ឈី​ក ម្តុំ​ស្ថានីយទូរទស្សន៍​អាស៊ីអាគ្នេយ៍​
ព័ត៌មានជាតិ
ក្រុមការងារចរចា ​ប្តេជ្ញាបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងពាណិជកម្មសេរីកម្ពុជា-កូរ៉េ ត្រឹមដំណាច់ឆ្នាំ២០២០នេះ​
ព័ត៌មានជាតិ
ព្រះមហាក្សត្រ និងសម្តេចម៉ែ ស្តេចយាងក្នុងព្រះរាជពិធីបុណ្យខួបប្រសូត ការយាងសោយព្រះទិវង្គតរបស់សម្តេចឪ សម្តេចតា សម្តេចតាទួត
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ​កំពុងព្យាយាមការពារស្នាមញញឹម ​ដែលចេញពីតម្លៃសន្តិភាពឲ្យបានសម្រាប់ប្រជាពលរដ្ឋខ្មែរ​
ព័ត៌មានជាតិ
រោងចក្រកាត់ដេរចំនួន២ បោះទុនជិត៥លានដុល្លារ ​ទទួលបានការអនុម័តជាផ្លូវការពីរដ្ឋាភិបាលកម្ពុជា
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី