រោងចក្រកាត់ដេរចំនួន២ បោះទុនជិត៥លានដុល្លារ ​ទទួលបានការអនុម័តជាផ្លូវការពីរដ្ឋាភិបាលកម្ពុជា​
SWIFT NEWS ថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន ២ នៅក្នុងរាជធានីភ្នំពេញ ដែលផ្តល់ឱកាសការងារដល់ពលរដ្ឋជាង ១០០០នាក់។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឲ្យដឹង នៅថ្ងៃទី១ ខែតុលាថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១. AWTEX GARMENT CO., LTD គម្រោងកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៧៩កន្លែង។

២. HERMO (CAMBODIA) CO., LTD គម្រោងកាត់ដេរសម្លៀកបំពាក់ និងស្រោមដៃ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩៣៤កន្លែង៕


អត្ថបទដែលជាប់ទាក់ទង
មនុស្សជាង៨០នាក់ត្រូវបានប៉ូលិសហុងកុងឃាត់ខ្លួន នៅក្នុងថ្ងៃខួបគម្រប់​៧១​ឆ្នាំ​នៃ​ការ​បង្កើត​​សាធារណរដ្ឋ​ប្រជាមានិត​ចិន
អន្តរជាតិ
នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ផ្ញើសារជូនពរភ្លាមៗ ក្រោយទទួលដំណឹងថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងភរិយា ឆ្លងកូវីដ-១៩
នយោបាយ
សម្តេចតេជោ ហ៊ុន សែន ​កំពុងព្យាយាមការពារស្នាមញញឹម ​ដែលចេញពីតម្លៃសន្តិភាពឲ្យបានសម្រាប់ប្រជាពលរដ្ឋខ្មែរ​
ព័ត៌មានជាតិ
ទូតកម្ពុជាប្រចាំប្រទេសថៃ ​ស្នើសុំ៤ចំណុចទៅរដ្ឋមន្ត្រីក្រសួងការងារថៃ ​ដើម្បីនាំប្រយោជន៍ ​និងជួយដល់ពលករខ្មែរ ​ក្នុងកំឡុងការរីករាលដាលជំងឺកូវីដ១៩​
អន្តរជាតិ
BREAKING NEWS: ប្រធានាធិបតីដូណាល់ ត្រាំ និងភរិយា ធ្វើតេស្តវិជ្ជមានជំងឺ Covid-19
អន្តរជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី