មនុស្សជាង៨០នាក់ត្រូវបានប៉ូលិសហុងកុងឃាត់ខ្លួន នៅក្នុងថ្ងៃខួបគម្រប់​៧១​ឆ្នាំ​នៃ​ការ​បង្កើត​​សាធារណរដ្ឋ​ប្រជាមានិត​ចិន​
SWIFT NEWS ថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ហុងកុង)៖ ប៉ូលិសហុងកុងបានឃាត់ខ្លួនមនុស្សជាង ៨០នាក់ ពីបទចូលរួមក្នុងការជួបជុំខុសច្បាប់ និងបទល្មើសផ្សេងៗកាលពីថ្ងៃព្រហស្បតិ៍ ដែលជាថ្ងៃខួបលើកទី៧១ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០។

ក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យ បានរៀបចំការដើរតវ៉ា ឱ្យចំទិវាជាតិចិនជារៀងរាល់ឆ្នាំ ប៉ុន្តែប៉ូលិសបានច្រានចោលពាក្យសុំដើរក្បួននៅឆ្នាំនេះដោយលើកឡើងពីហានិភ័យនៃការឆ្លងវីរុសកូវីដ-១៩។

យ៉ាងណាក៏ដោយមនុស្សជាច្រើនបានឆ្លើយតបទៅនឹងការអំពាវនាវឱ្យមានការធ្វើបាតុកម្មនៅលើបណ្តាញសង្គមនិងបានប្រមូលផ្តុំគ្នានៅទីប្រជុំជននៃកោះហុងកុងកាលពីថ្ងៃព្រហស្បតិ៍។ ពួកគេបានអំពាវនាវឱ្យមានឯករាជ្យភាពនិងសេរីភាពសម្រាប់ហុងកុង។

ចំណែកខាងអាជ្ញាធរវិញក៏បានដាក់ពង្រាយប៉ូលិសដើរល្បាតប្រហែល ៦,០០០នាក់ ខណៈបានបញ្ជាបាតុករម្តងហើយម្តងទៀតឱ្យបំបែកហ្វូងចាកចេញភ្លាមៗ។ ប៉ូលិសបានចាប់ខ្លួនមនុស្សចំនួន ៨៦នាក់ ក្នុងនោះមានសមាជិកក្រុមប្រឹក្សាស្រុកចំនួន ៤នាក់។

សូមរំលឹកថាគិតមកទល់ពេលនេះគឺរយៈពេល ៣ខែ ដែលច្បាប់សន្តិសុខជាតិបានចូលជាធរមាន ដោយស្ទើរ​​គ្រប់​បាតុកម្ម​ត្រូវ​បាន​ហាម​ឃាត់ ដោយ​ហេតុផល​សន្តិសុខ និង​ដោយហេតុ​កូរ៉ូណាវីរុស ច្បាប់នេះបាននាំឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនូវចំនួនបាតុកម្ម និងការប្រមូលផ្តុំធំៗ៕

អត្ថបទដែលជាប់ទាក់ទង
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី