សម្តេចតេជោ ហ៊ុន សែន ​កំពុងព្យាយាមការពារស្នាមញញឹម ​ដែលចេញពីតម្លៃសន្តិភាពឲ្យបានសម្រាប់ប្រជាពលរដ្ឋខ្មែរ​​
SWIFT NEWS ថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញពីតម្លៃនៃសន្តិភាពដែលរកបានដោយកម្រ និងកំពុងព្យាយាមការពារស្នាមញញឹម ដែលចេញពីតម្លៃសន្តិភាពនេះឲ្យបានសម្រាប់ប្រជា​ជាតិរបស់ខ្លួន។

ទំព័រហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២ ខែតុលានេះ បានសរសេរដូច្នេះថា៖ «តម្លៃនៃសន្តិភាពដែលយើងរកបានដោយកម្រ រយៈពេល២០ឆ្នាំហើយ ដែលកម្ពុជាបានបញ្ចាប់សង្រ្គាមក្នុងប្រវត្តិសាស្រ្តជាង៥០០ឆ្នាំ ដែលកម្ពុជាចាប់ផ្តើមមានការឯកភាពទឹកដីជាលើកដំបូង។ រាជា​ណាចក្រនេះ “ពិតជាកំសត់ពេកហើយ”កាលពីអតីតកាល ប៉ុន្តែស្នាមញញឹមថ្មីលើទឹកដីអង្គរបាន​ចាប់ផ្តើមឡើងវិញ និងមានភាពស្រស់ស្រាយដូចផ្កាត្រូវទឹកសន្សើម ជាអ្វីដែលជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប និងជាអ្វីដែលមេដឹកនាំកម្ពុជាចង់បាន និងកំពុងព្យាយាមការពារស្នាមញញឹម ដែលចេញពីតម្លៃសន្តិភាពនេះឲ្យបានសម្រាប់ប្រជា​ជាតិរបស់ខ្លួន»។

សម្តេចតេជោបានបន្តថា «នៅពេលនិយាយពីការអភិវឌ្ឍ គេត្រូវនិយាយដល់សន្តិភាព បើគ្មានសន្តិភាព គឺមិនបានការការអភិវឌ្ឍឡើយ»។

គូរជម្រាបថា សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ កាលពីថ្ងៃទី២១ ខែកញ្ញា បានរម្លឹកប្រជាជនកម្ពុជាថា សន្តិភាពពិតជាមានតម្លៃណាស់ សម្រាប់មាតុភូមិកម្ពុជា។ សន្តិភាពនេះហើយ ដែលនាំឲ្យកម្ពុជា មានឱកាសប្រឹងប្រែងងើបឈរខ្លួនឯងប្រកបដោយមោទកភាព។ សម្តេចតេជោគូសបញ្ជាក់ជូនជនរួមជាតិថា មនុស្សទាំងអស់ ត្រូវការសន្តិភាព លើកលែងតែពួកភេរវករប៉ុណ្ណោះ ដែលចង់បំផ្លាញសន្តិភាព។ «អរគុណសន្តិភាព» បានក្លាយជាពាក្យស្លោករបស់ប្រជាជន ដែលស្រឡាញ់សន្តិភាព»៕


អត្ថបទដែលជាប់ទាក់ទង
ក្រុមការងារចរចា ​ប្តេជ្ញាបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងពាណិជកម្មសេរីកម្ពុជា-កូរ៉េ ត្រឹមដំណាច់ឆ្នាំ២០២០នេះ​
ព័ត៌មានជាតិ
TOP NEWS: លោក ពូទីន ផ្ញើសារជូនពរលោក ដូណាល់ ត្រាំ ឱ្យឆាប់ជាសះស្បើយពី Covid-19
អន្តរជាតិ
ព្រះមហាក្សត្រ និងសម្តេចម៉ែ ស្តេចយាងក្នុងព្រះរាជពិធីបុណ្យខួបប្រសូត ការយាងសោយព្រះទិវង្គតរបស់សម្តេចឪ សម្តេចតា សម្តេចតាទួត
ព័ត៌មានជាតិ
មនុស្សជាង៨០នាក់ត្រូវបានប៉ូលិសហុងកុងឃាត់ខ្លួន នៅក្នុងថ្ងៃខួបគម្រប់​៧១​ឆ្នាំ​នៃ​ការ​បង្កើត​​សាធារណរដ្ឋ​ប្រជាមានិត​ចិន
អន្តរជាតិ
នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ផ្ញើសារជូនពរភ្លាមៗ ក្រោយទទួលដំណឹងថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងភរិយា ឆ្លងកូវីដ-១៩
នយោបាយ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី