នៅ​ប៉ៃលិន ជំនន់​ទឹកភ្លៀង​លិច​ផ្ទះ ៤៧៧ ខ្នង សាលារៀន ០១​កន្លែង វត្ត ០១​កន្លែង ផ្លូវ និង​ដីស្រែ​ចំការ​ជាច្រើន​ទៀត​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ខេត្ត​ប៉ៃលិន​)៖ ជំនន់​ទឹកភ្លៀង ដែល​កើតឡើង នៅ​ខេត្ត​ប៉ៃលិន កាលពី​យប់​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២០ ដោយសារ​ភ្លៀង​ធ្លាក់ រយៈពេល ២​ថ្ងៃ គឺ​ថ្ងៃ​ទៅ​០៩ និង​ថ្ងៃទី​១០ ខែតុលា ក្នុង​កម្រិត​ពី ១០៩-២១០ ម​.​ម បាន​បង្ក​ការ​ជន់​លិច​ភូមិឋាន​ប្រជាពលរដ្ឋ តាម​តំបន់​ទំនាប ពិសេស​តាម​មាត់​ស្ទឹង និង​អូរ ដែល​ប៉ះពាល់​ដល់ផ្ទះ ៤៧៧ ខ្នង សាលារៀន ០១​កន្លែង វត្ត ០១​កន្លែង ផ្លូវ និង​ដីស្រែ​ចំការ​ជាច្រើន​ទៀត​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាសថា ជំនន់​ទឹកភ្លៀង​នេះ កើតឡើង​នៅក្នុង​ឃុំ​ចំនួន​២ នៅ​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។ 

​ក្រសួង​ធនធានទឹក និង​ឧតុនិយម ក៏បាន​បន្ថែមថា នៅពេល​រសៀល​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២០ ស្ថានភាព​ទឹក ចាប់ផ្តើម​ស្រក​ចុះ ជា​មធ្យម ០,៥ ម ដែល​ធ្វើ​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​មួយចំនួន បាន​ស្រក​ផុត​ទឹក​។ ប៉ុន្តែ​ដោយសារ​កាលពី​យប់​ថ្ងៃទី​១០​តុលា ភ្លៀង​បាន​បន្ត​ធ្លាក់ ក្នុង​កម្រិត​ពី ១២-៨៩ ម​.​ម ស្ថានភាព​នេះ បាន​បង្ក​ឲ្យ​ការ​ជន់​លិច​កើតឡើង​ជាថ្មី និង​ជន់​ចូល​ផ្ទះ​ថ្មី​បន្ថែម ចំនួន ២៥​ខ្នង​ផ្ទះ​បន្ថែមទៀត ដែល​ធ្វើ​ផ្ទះ​ប៉ះពាល់​សរុប​ចំនួន ៤៧៧ ខ្នង​ផ្ទះ​។ 

​ទោះយ៉ាងណា​ក៏ដោយ សម្រាប់​ខេត្ត​ប៉ៃលិន ប្រសិនបើ​មិនមាន​ភ្លៀង​ធ្លាក់​ច្រើន​ទេ នោះ​ស្ថានភាព​ជំនន់​នេះ នឹង​ថយចុះ​ភ្លាមៗ​ផងដែរ​៕​

អត្ថបទដែលជាប់ទាក់ទង
សហភាពសហព័ន្ធយុវជនកម្ពុជា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ជំនួយដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកនៅតាមបណ្តាខេត្តដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង
ព័ត៌មានជាតិ
Breaking News៖ ដោយសារតែ​ព្យុះ ធ្វើ​ឲ្យ​ទឹកទន្លេ​សេកុង សេ​សាន និង​ស្រែ​ពក នឹង​ហក់​ឡើង ដែល​អាច​ក្លាយជា​ទឹកជំនន់​!
ព័ត៌មានជាតិ
រដ្ឋមន្ត្រីការបរទេស​ចិន មកដល់​ភ្នំពេញ ក្រោម​ដំណក់ទឹកភ្លៀង​!
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ អោយមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ជំនន់​ទឹកភ្លៀង​
ព័ត៌មានជាតិ
ផ្អាក​បណ្តោះអាសន្ន​រថយន្ត​ធុន​ធំ​គ្រប់​ប្រភេទ មិន​ឲ្យ​ឆ្លងកាត់​ផ្លូវ​ខេត្ត ផ្លូវជាតិ នៅ​ទូទាំង​ខេត្តបាត់ដំបង​!
ព័ត៌មានជាតិ
លោក សុខ ទូច លើកឡើង​នូវ​គោល​គំនិត ៦​ចំណុច ដើម្បី​កាត់បន្ថយ​ទឹកជំនន់ បណ្តាលមកពី​ទឹកភ្លៀង​!
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី