លោក សុខ ទូច លើកឡើង​នូវ​គោល​គំនិត ៦​ចំណុច ដើម្បី​កាត់បន្ថយ​ទឹកជំនន់ បណ្តាលមកពី​ទឹកភ្លៀង​!​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ លោក​បណ្ឌិត សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើង​នូវ​គោល​គំនិត ៦​ចំណុច ដើម្បី​កាត់បន្ថយ​ទឹកជំនន់ បណ្តាលមកពី​ទឹកភ្លៀង​។​

​ក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ លោក សូខ ទូច បាន​លើកឡើងថា ពេលនេះ ទើប​ដឹងថា អ្វី​ទៅ​ដែលមាន​សារសំខាន់ ក្នុងការ​កាត់បន្ថយ​ទឹកជំនន់ បណ្តាលមកពី​ទឹកភ្លៀង​៖

 ១. សូមកុំ​លុប​បឹង​បន្តទៅទៀត បើ​មិនបាន​បង្កើត​ថ្មី​ទេនោះ​

 ២. ត្រូវ​ស្ដារ​ប្រឡាយ ស្ទឹង អូរ ដៃទន្លេ​ឱ្យបាន​ជ្រៅ​ល្អ​

៣. ស្រះ​ត្រូវតែមាន​តាម​ភូមិ​ក៏​ដូច​តាម​វត្ត​ដែរ​

៤. កាត់បន្ថយ​មនុស្ស​ទៅ​រស់​តាម​ច្រាំង​ស្ទឹង ទន្លេ អូរ ព្រែក ដែលជា​មូលហេតុ​ធ្វើឱ្យ​ស្ទះ​ចរន្តទឹក ក៏ដូចជា​គ្មាន​អនាម័យ និង​ចោល​កាកសំណល់​គ្មាន​សណ្ដាប់ធ្នាប់​

៥. សូម​យើងទាំងអស់គ្នា ជួយ​ថែរក្សា​សម្បត្តិ​ទាំងនេះ ជា​របស់​យើងទាំងអស់គ្នា​

៦. កុំ​ចង់​មាន​តែមួយ​ជំនាន់ ហើយ​ក្រ​ត​ជំនាន់​៕​

អត្ថបទដែលជាប់ទាក់ទង
ឯកឧត្តម ហ៊ុន ម៉ានី បានអំពាវនាវឲ្យបងប្អូន ប្រជាពលរដ្ឋយើងទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងជាប់ជានិច្ច ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន និងសុវត្ថិភាពសមាជិកគ្រួសារខ្លួនគ្រប់ៗរូប
ព័ត៌មានជាតិ
សហភាពសហព័ន្ធយុវជនកម្ពុជា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ជំនួយដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកនៅតាមបណ្តាខេត្តដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង
ព័ត៌មានជាតិ
Breaking News៖ ដោយសារតែ​ព្យុះ ធ្វើ​ឲ្យ​ទឹកទន្លេ​សេកុង សេ​សាន និង​ស្រែ​ពក នឹង​ហក់​ឡើង ដែល​អាច​ក្លាយជា​ទឹកជំនន់​!
ព័ត៌មានជាតិ
រដ្ឋមន្ត្រីការបរទេស​ចិន មកដល់​ភ្នំពេញ ក្រោម​ដំណក់ទឹកភ្លៀង​!
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ អោយមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ជំនន់​ទឹកភ្លៀង​
ព័ត៌មានជាតិ
ផ្អាក​បណ្តោះអាសន្ន​រថយន្ត​ធុន​ធំ​គ្រប់​ប្រភេទ មិន​ឲ្យ​ឆ្លងកាត់​ផ្លូវ​ខេត្ត ផ្លូវជាតិ នៅ​ទូទាំង​ខេត្តបាត់ដំបង​!
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី