ផ្អាក​បណ្តោះអាសន្ន​រថយន្ត​ធុន​ធំ​គ្រប់​ប្រភេទ មិន​ឲ្យ​ឆ្លងកាត់​ផ្លូវ​ខេត្ត ផ្លូវជាតិ នៅ​ទូទាំង​ខេត្តបាត់ដំបង​!​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ខេត្តបាត់ដំបង​)៖ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តបាត់ដំបង បានប្រកាស​ផ្អាក​បណ្តោះអាសន្ន មិន​ឲ្យ​រថយន្ត​ធុន​ធំ​គ្រប់​ប្រភេទ ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​ខេត្ត ផ្លូវជាតិ ទូទាំង​ខេត្តបាត់ដំបង​។ មូលហេតុ ដោយសារតែ​ភ្លៀង​ធ្លាក់​ច្រើន​យ៉ាងដំណំ បាន​បណ្តាល​ឲ្យ​ផ្លូវ​ទូទាំង​ខេត្តបាត់ដំបង រង​នូវ​ការខូចខាត​យ៉ាងខ្លាំង​។​

​សេចក្តីជូនដំណឹង បាន​លើកឡើងថា «​ដើម្បី​ការពារ​សុវត្ថិភាព​ធ្វើដំណើរ ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​បញ្ចៀស​គ្រោះថ្នាក់ ដែល​អាច​កើតមានឡើង​ជាយថាហេតុ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តបាត់ដំបង សូម​ធ្វើ​ការផ្អាក​បណ្តោះអាសន្ន​នូវ​រថយន្ត​ធុន​ធំ​គ្រប់​ប្រភេទ ដែល​ធ្វើដំណើរ​ឆ្លងកាត់​ទូទាំង​ខេត្តបាត់ដំបង ចាប់ពី​ពេល​ជូនដំណឹង​នេះ​តទៅ ហើយនឹង​ធ្វើការ​បើក​ឲ្យ​ចរាចរណ៍​ឡើងវិញ​នូវ រថយន្ត​ធុន​ធំ​គ្រប់​ប្រភេទ បន្ទាប់ពី​ស្ថានភាព​ទឹកជំនន់​ថយចុះ និង​ក្រោយ​ការជួសជុល​រួចរាល់​»​។​

​សូម​រម្លឹកថា កាលពី​ព្រឹក​ថ្ងៃទី​១១​តុលា​នេះ អាជ្ញាធរខេត្ត​ពោធិ៍សាត់ បានប្រកាស​ផ្អាក​ជា​បណ្តោះអាសន្ន មិន​ឲ្យ​រថយន្ត​ធំ បើក​ឆ្លងកាត់​កំណាត់​ផ្លូវជាតិ​លេខ​៥ នៅ​ទី​រួម​ខេត្តពោធិ៍សាត់​ឡើយ​។ មូលហេតុ​ដោយសារតែ​ជំនន់​ទឹកភ្លៀង​៕​

អត្ថបទដែលជាប់ទាក់ទង
ឯកឧត្តម ហ៊ុន ម៉ានី បានអំពាវនាវឲ្យបងប្អូន ប្រជាពលរដ្ឋយើងទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងជាប់ជានិច្ច ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន និងសុវត្ថិភាពសមាជិកគ្រួសារខ្លួនគ្រប់ៗរូប
ព័ត៌មានជាតិ
សហភាពសហព័ន្ធយុវជនកម្ពុជា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ជំនួយដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកនៅតាមបណ្តាខេត្តដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង
ព័ត៌មានជាតិ
Breaking News៖ ដោយសារតែ​ព្យុះ ធ្វើ​ឲ្យ​ទឹកទន្លេ​សេកុង សេ​សាន និង​ស្រែ​ពក នឹង​ហក់​ឡើង ដែល​អាច​ក្លាយជា​ទឹកជំនន់​!
ព័ត៌មានជាតិ
រដ្ឋមន្ត្រីការបរទេស​ចិន មកដល់​ភ្នំពេញ ក្រោម​ដំណក់ទឹកភ្លៀង​!
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ អោយមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ជំនន់​ទឹកភ្លៀង​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី