រដ្ឋមន្ត្រីការបរទេស​ចិន មកដល់​ភ្នំពេញ ក្រោម​ដំណក់ទឹកភ្លៀង​!​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ដូច​ការគ្រោងទុក នៅ​ម៉ោងជាង ៥​ល្ងាច​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២០ លោក វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​អញ្ជើញ​មកដល់​ភ្នំពេញ​ហើយ ដើម្បី​បំពេញ​ទស្សនកិច្ច ២​ថ្ងៃ នៅ​កម្ពុជា នា​ថ្ងៃទី​១១-១២ ខែតុលា ឆ្នាំ​២០២០​។ អំឡុងពេល​លោក​ប្រមុខ​ការទូត​ចិន មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ភ្លៀង​ក៏​បន្ត​ធ្លាក់ចុះ មិន​ឈប់​។​

​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១២ ខែតុលា លោក​ប្រមុខ​ការទូត វ៉ាង យី នឹង​ជួបពិភាក្សា​ការងារ​ដាច់ដោយឡែក ជាមួយ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រមុខ​ការទូត​កម្ពុជា ព្រមទាំង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន និង​ឯកសារ​សំខាន់ ០២​ទៀត រួមមាន​៖ លិខិត​ប្ដូរ​សារ​ស្ដីពី​ការសិក្សា​សមិទ្ធ​លទ្ធភាព​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង មន្ទីរពេទ្យបង្អែក ខេត្ត​ព្រះសីហនុ និង​លិខិត​ប្ដូរ​សារ ស្ដីពី ការសិក្សា​សមិទ្ធិ​លទ្ធភាព​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​លូ និង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ នៅ​ខេត្ត​ព្រះសីហនុ​។​

​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស បង្ហាញថា ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​ចិន ដែល​ធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់​ឯក​ឧ​ត្ត​ម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នេះ ឯកឧត្តម វ៉ាង យី នឹង​អញ្ជើញ​ចូលជួប​សម្តែង​ការគួរសម​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង​។​

​ឯកឧត្តម វ៉ាង យី ក៏​នឹង​ជួបប្រជុំ​ផ្លូវការ ជាមួយ​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​កម្ពុជា ដើម្បី​ពិភាក្សា​លើ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ក្នុង​វិស័យ​នានា ព្រមទាំង​បញ្ហា​តំបន់ និង​អន្តរជាតិ ដែលជា​ប្រយោជន៍ និង​កង្វល់​រួម​។​

​ក្រសួងការបរទេស បន្ថែមថា ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម វ៉ាង យី នៅពេលនេះ ក៏​នឹងមាន​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន និង​ឯកសារ​សំខាន់ ០២​ទៀត រួមមាន​៖ លិខិត​ប្ដូរ​សារ ស្ដីពី ការសិក្សា​សមិទ្ធ​លទ្ធភាព​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ និង​លិខិត​ប្ដូរ​សារ ស្ដីពី​ការសិក្សា​សមិទ្ធិ​លទ្ធភាព​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​លូ និង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ នៅ​ខេត្ត​ព្រះសីហនុ​។​

​ក្រសួងការបរទេស បាន​កត់សម្គាល់ថា ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ឯកឧត្តម វ៉ាង យី មកកាន់​កម្ពុជា លើក​នេះ នឹង​បន្ត​ពង្រឹង​បន្ថែម​នូវ​ចំណងមិត្តភាព​ជា​ប្រពៃណី​ដ៏​យូរលង់ សាមគ្គីភាព ភាតរភាព និង​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ផ្លែផ្កា​រវាង​កម្ពុជា និង​ចិន ក្នុង​បរិបទ​នៃ​បញ្ហា​ប្រឈម​ជាស​កល​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​ពុំ​ធ្លាប់មាន​ពីមុន​៕​

អត្ថបទដែលជាប់ទាក់ទង
Good News៖ នៅកម្ពុជា កាលពីថ្ងៃទី១១តុលា មិនមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ទៀត​ទេ​!
ព័ត៌មានជាតិ
លោកឧកញ៉ា លី ហួរ និងថ្នាក់ដឹកនាំសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា អញ្ជើចូលរួមគោរពវិញ្ញាណខន្ធលោកជំទាវ ងួន សុខា
ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី បានអំពាវនាវឲ្យបងប្អូន ប្រជាពលរដ្ឋយើងទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងជាប់ជានិច្ច ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន និងសុវត្ថិភាពសមាជិកគ្រួសារខ្លួនគ្រប់ៗរូប
ព័ត៌មានជាតិ
សហភាពសហព័ន្ធយុវជនកម្ពុជា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ជំនួយដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកនៅតាមបណ្តាខេត្តដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង
ព័ត៌មានជាតិ
Breaking News៖ ដោយសារតែ​ព្យុះ ធ្វើ​ឲ្យ​ទឹកទន្លេ​សេកុង សេ​សាន និង​ស្រែ​ពក នឹង​ហក់​ឡើង ដែល​អាច​ក្លាយជា​ទឹកជំនន់​!
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី