លោកឧកញ៉ា លី ហួរ និងថ្នាក់ដឹកនាំសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា អញ្ជើចូលរួមគោរពវិញ្ញាណខន្ធលោកជំទាវ ងួន សុខា​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងថ្នាក់ដឹកនាំសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ បានចូលរួមគោរពវិញ្ញាណខន្ធលោកជំទាវ ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានទទួលមរណៈភាពដោយរោគាពាធ ក្នុងជន្មាយុ ៥៩ឆ្នាំ។

ការចូលរួមរំលែកទុក្ខ លោកឧកញ៉ា លី ហួរ បានលើកឡើងថា ការទទួលមរណភាព របស់លោកជំទាវ គឺជាការបាត់បង់ ភរិយា និងមាតាជាទីគោរពស្រឡាញ់បំផុត ប្រកបដោយព្រហ្មវិហារធម៌ ចំពោះក្រុមគ្រួសារ ហើយក៏ជាការបាត់បង់ឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើម និងប្រកបដោយគុណបំណាច់ដ៏ថ្លៃថ្លា បានរួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុ បម្រើប្រជាជន និងសង្គមជាតិកម្ពុជាដោយស្មោះសរ។

ក្នុងឱកាសប្រកបដោយសមានទុក្ខក៏ក្រៀមក្រំនេះ ក្នុងនាមលោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា សូមចូលរួមរំលែកមរណៈទុក្ខ ជាមួយក្រុមគ្រួសារញាតិមិត្តទាំងអស់នៃសព និងសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធសព លោកជំទាវ បានសោយក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើង។

សូមជម្រាបថា លោកជំទាវ ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលមរណភាព នៅម៉ោង៣៖៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ ដោយរោគាពាធ ក្នុងជន្មាយុ៥៩ឆ្នាំ។

សពលោកជំទាវ តម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាននៃសព ក្នុងបុរីប៉េង ហួត បឹងស្នោរ នៅផ្ទះលេខ១៣ ផ្លូវលេខ៨ គម្រោងទី៩ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង
រដ្ឋបាលខេត្តកំពង់ស្ពឺ ចេញសេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពជំនន់ទឹកភ្លៀងក្នុងខេត្ត និងអំពាវនាវឲ្យប្រជាពលរដ្ឋត្រៀមបង្ការ និងមានការប្រុងប្រយ័ត្នខ្ពស់
ព័ត៌មានជាតិ
រដ្ឋមន្ត្រីការបរទេស​ចិន សន្យាថា ក្រោយ Covid-19 ចិន និង​កម្ពុជា នឹង​រៀបចំ​ផែនការ​អភិវឌ្ឍ​រួមគ្នា ហើយ​វិនិយោគ​ចិន​នៅ​កម្ពុជា មិនបាន​ប៉ះពាល់​ដោយ Covid-19 ទេ តែ​កាន់​តែមាន​ច្រើន​
ព័ត៌មានជាតិ
ល្ងាច​នេះ ទឹកស្ទឹង​ព្រែក​ត្នោត អាច​ងើបឡើង​បន្តិច​ដោយសារ​ទ្វារ​ទឹក នៅ​រលាំង​ជ្រៃ បើក​បន្ថែម
ព័ត៌មានជាតិ
ស្ថានភាព​ទឹកស្ទឹង​ព្រែក​ត្នោត នៅ​បន្ត​ឡើង​បន្ថែមទៀត តែ​មិនទាន់មាន​អ្វី ដែលជា​ការយាយី​ដល់​រាជធានី​ភ្នំពេញ​នៅឡើយ​ទេ​
ព័ត៌មានជាតិ
Good News៖ នៅកម្ពុជា កាលពីថ្ងៃទី១១តុលា មិនមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ទៀត​ទេ​!
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី