ល្ងាច​នេះ ទឹកស្ទឹង​ព្រែក​ត្នោត អាច​ងើបឡើង​បន្តិច​ដោយសារ​ទ្វារ​ទឹក នៅ​រលាំង​ជ្រៃ បើក​បន្ថែម​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាសថា គិត​មកដល់​ព្រឹក​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២០ ស្ថានភាព​ទឹក​តាម​ដងស្ទឹង​ព្រែក​ត្នោត មាន​ដូចខាងក្រោម​៖ ១-​កម្ពស់​ទឹក គឺ​នៅលើ​សំណង់​បង្ហៀរ​កម្ពស់​ទឹក ៥,៦៣​ហូ​រលើ​បង្ហៀរ​០,៨៣​ម៉ែត្រ កើន​ជាង​ម្សិលមិញ ០,២២​ម៉ែត្រ -​ផ្នែក​ខាងក្រោយ សំណង់​៨,៣៥​ម៉ែត្រ ធៀប​ពី​ម្សិលមិញ កើន ០,២៥​ម៉ែត្រ និង​នៅតាម​ដងស្ទឹង វត្ត​ក្តុល ទឹក​កើន ០,៣​ម៉ែត្រ​។​

​ជាមួយគ្នានេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាស​ពី​សកម្មភាព​ការងារ​របស់​មន្ត្រី​ជំនាញ គឺ​ចុះ​តាមដាន​សភាព​ទឹក​តាម​ដងស្ទឹង ដឹក​ដី​ចាក់​ត្រង់ចំណុច​ដែលមាន​រូង​នាគ ទីតាំង​គ្រឿងចក្រ​ឈ​ជើង ៤​ទីតាំង និង​រៀប​បាវ​ខ្សាច់ នៅ​ជិត​វត្ត​ចំការ​ខ្សាច់​បន្ត​។​

​ជាមួយគ្នានេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាសថា ល្ងាច​នេះ ទឹក​អាច​ងើបឡើង​បន្តិច ដោយសារ​ទ្វារ​ទឹក នៅ​រលាំង​ជ្រៃ​បើក​បន្ថែម​។ 

​សូម​រម្លឹកថា កាលពី​យប់មិញ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាសថា ស្ថានភាព​ទឹកស្ទឹង​ព្រែក​ត្នោត នៅ​បន្ត​ឡើង​បន្ថែមទៀត តែ​មិនទាន់មាន​អ្វី ដែលជា​ការយាយី​ដល់​រាជធានី​ភ្នំពេញ​នៅឡើយ​ទេ​។​

​ក្នុងនោះ កាលពី​វេលា​ម៉ោង ២០:០០​នាទី យប់​ថ្ងៃអាទិត្យ ទី​១១ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បន្ត​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ក្រសួង ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​លើ​ខ្នង​ទំនប់​សណ្ត​ស្ទឹង​ព្រែក​ត្នោត នៅ​ទីតាំង​វត្ត​ចំការ​ខ្សាច់ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដែល​កំពុង​យាយី​ដោយ​ជំនន់​ស្ទឹង​ព្រែក​ត្នោត នៅ​ភូមិសាស្ត្រ​ភាគ​ខាងលិច​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​។ 

​ក្នុង​ដំណើរ​បេសកកម្ម​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​ជាក់ស្តែង ទាំងយប់​នេះ ឯកឧត្ដម​រដ្ឋមន្ត្រី បាន​ណែនាំ​បន្ថែម​ដល់​ក្រុមការងារ​បច្ចេកទេស ឲ្យ​យក​បាវ​ខ្សាច់ មក​រៀប​លើ​ខ្នង​ទំនប់​កម្ពស់ ០,៥០ ម៉ែត្រ ដើម្បី​លើកកម្ពស់​ខ្នង​ទំនប់​បន្ថែម​បង្ការ​លំហូរ​ទឹក​ពីលើ​ខ្នង​ទំនប់ ដែល​អាច​បង្ក​ឲ្យ​មាន​លិច​លង់ដល់​ភូមិឋាន​ប្រជាពលរដ្ឋ​នៅ​ប៉ែក​ខាងក្រោម​។ 

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាសថា ស្ថានភាព​ទឹក​នៅ​បន្ត​ឡើង​បន្ថែមទៀត តែ​មិនទាន់មាន​អ្វីដែល​ជាការ​យាយី​ដល់​រាជធានី​ភ្នំពេញ​នៅឡើយ​ទេ ដោយ​ក្រុមការងារ​បច្ចេកទេសរ​បស់​ក្រសួង បាន​បិត​រូង​នាគ​ជាច្រើន​កន្លែង​នៅតាម​តួ​ទំនប់ និង​យាម​ប្រចាំការ ២៤​ម៉ោង លើ​២៤​ម៉ោង អស់​រយៈពេល​ជាង ១​សប្តាហ៍​មកហើយ​។ 

​ជា​សំណូមពរ​របស់​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម ដល់​ស្ថាប័ន ដែល​កំពុង​ធ្វើ​ការដ្ឋាន ក៏ដូចជា​បណ្តា​ក្រុមហ៊ុន​ឯកជន និង​បងប្អូន​ប្រជាពលរដ្ឋ​យើង មេត្តា​រក្សា​នូវ​ទំហំ ឬ​ច្រក​មុខទឹក​ចាស់ ដើម្បី​ធានា​ដល់​ការ​ដោះ​ទឹក​ឲ្យ​មាន​ប្រសិទ្ធភាព​ទាន់ពេលវេលា បើ​ពុំ​នោះទេ រាជធានី​ភ្នំពេញ​នឹង​ទទួលរង​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​៕​

អត្ថបទដែលជាប់ទាក់ទង
Twitter ដាក់ការរឹតត្បិតប្រឆាំងការផ្សព្វផ្សាយព័ត៌មានមិនពិត អំពីការបោះឆ្នោតប្រធានាធិបតីអាមេរិក
ព័ត៌មានជាតិ
លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន ចូលជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន មុនពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងឯកសារចំនួន៤
ព័ត៌មានជាតិ
កូរ៉េខាងជើង បង្ហាញមីស៊ីលផ្លោងអន្តរទ្វីបថ្មី នៅឯព្យុហយាត្រាដ៏ធំមួយ ខណៈសហរដ្ឋអាមេរិកបានសម្តែងការខកចិត្ត
ព័ត៌មានជាតិ
រដ្ឋបាលខេត្តបាត់ដំបង រៀបចំសិក្ខាសាលាស្តីពី«ការិយាល័យព័ត៌មានឈ្លាសវ៉ៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន»
ព័ត៌មានជាតិ
រដ្ឋបាលខេត្តកំពង់ស្ពឺ ចេញសេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពជំនន់ទឹកភ្លៀងក្នុងខេត្ត និងអំពាវនាវឲ្យប្រជាពលរដ្ឋត្រៀមបង្ការ និងមានការប្រុងប្រយ័ត្នខ្ពស់
ព័ត៌មានជាតិ
រដ្ឋមន្ត្រីការបរទេស​ចិន សន្យាថា ក្រោយ Covid-19 ចិន និង​កម្ពុជា នឹង​រៀបចំ​ផែនការ​អភិវឌ្ឍ​រួមគ្នា ហើយ​វិនិយោគ​ចិន​នៅ​កម្ពុជា មិនបាន​ប៉ះពាល់​ដោយ Covid-19 ទេ តែ​កាន់​តែមាន​ច្រើន​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី