Twitter ដាក់ការរឹតត្បិតប្រឆាំងការផ្សព្វផ្សាយព័ត៌មានមិនពិត អំពីការបោះឆ្នោតប្រធានាធិបតីអាមេរិក​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(អន្តរជាតិ)៖ ក្រុមហ៊ុន Twitter បាននិយាយកាលពីថ្ងៃសុក្រថាខ្លួនកំពុងដាក់ការរឹតត្បឹត និងបន្ថែមស្លាកព្រមានថ្មីៗ ដើម្បីបន្ថយការផ្សព្វផ្សាយព័ត៌មានមិនពិត អំពីការបោះឆ្នោតប្រធានាធិបតីអាមេរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០។

ក្រុមហ៊ុន Twitter បានឱ្យដឹងថា ចាប់ពីថ្ងៃទី២០ ខែតុលា ដល់ចុងបញ្ចប់នៃសប្តាហ៍បោះឆ្នោតនៅសហរដ្ឋអាមេរិក អ្នកប្រើប្រាស់ទូទាំងពិភពលោកនឹងត្រូវបានលើកទឹកចិត្តឱ្យផ្អាកនិងគិតជាមុន មុនពេលពួកគេចុច «retweet»។

វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះក៏នឹងដាក់ flag tweet ដែលប្រកាសអំពីជ័យជម្នះជាមុន និងលុបចោលនូវអ្វីដែលជំរុញឱ្យប្រជាជនជ្រៀតជ្រែកក្នុងដំណើរការបោះឆ្នោត តាមរយៈសកម្មភាពហិង្សាណាមួយ។

ការប្រកាសលទ្ធផលបោះឆ្នោតអាចត្រូវបានពន្យារពេល ដោយសារតែពេលវេលាដែលក្នុងការរាប់ចំនួនសន្លឹកឆ្នោតដែលផ្ញើតាមអ៉ីម៉ែល មានចំនួនច្រើនមិនធ្លាប់មានពីមុនមក។

ជាមួយគ្នានេះក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗទៀតក៏បានរឹតបន្តឹងវិធានការប្រឆាំងនឹងការផ្សាយពាណិជ្ជកម្មនយោបាយ និងផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវអំពីការបោះឆ្នោតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
ឯកឧត្តម វ៉ី សំណាង បន្ដចុះពិនិត្យផលប៉ះពាល់រងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅទំនប់អូរស្យាស្ថិតនៅក្នុងឃុំយាអង្គ ស្រុកថ្ពង
ព័ត៌មានជាតិ
ឯកឧត្តម នាយឧត្តមសេនីយ៏ បណ្ឌិត ម៉ៅ ហាវណ្ណាល់ ចុះពិនិត្យការសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុង ដែលនឹងសាកល្បងការហោះហើរមុនថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២១
ព័ត៌មានជាតិ
នោះ! សូម្បីតែប្រទេសប៉ាគីស្ថានក៏បានសម្រេចចិត្តបិទកម្មវិធី TikTok ដែរ
ព័ត៌មានជាតិ
នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានចេញបទបញ្ជាស្តីពីការចាត់តាំងកងកម្លាំងអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋជួបគ្រោះមហន្តរាយ
ព័ត៌មានជាតិ
អបអរសាទរទិវាសន្តិភាពអន្តរជាតិឆ្នាំ២០២០ និងផ្សព្វផ្សាយអ្នកនាំសារសន្តិភាព ក្រោមមូលបទ«ការពារសន្តិភាពជាមួយគ្នា»
ព័ត៌មានជាតិ
ជប៉ុនបួងសួងសូមឲ្យប្រជាជនកម្ពុជាមានសុខសុវត្ថិភាព​ ជាពិសេសប្រជាជនដែលរស់នៅតំបន់រងគ្រោះដោយទឹកជំនន់​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី