នោះ! សូម្បីតែប្រទេសប៉ាគីស្ថានក៏បានសម្រេចចិត្តបិទកម្មវិធី TikTok ដែរ​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(អន្តរជាតិ)៖ ទោះបីជាក្រុមហ៊ុន ByteDance បានឈ្នះនៅក្នុងរឿងក្ដីដើម្បីចៀសវាងពីការបិទកម្មវិធី TikTok នៅក្នុងសហរដ្ឋអាមេរិកនាពេលថ្មីៗនេះក៏ដោយក្តី ក៏នៅតែមានប្រទេសប៉ាគីស្ថានបានសម្រេចចិត្តបិទកម្មវិធី TikTok បន្ទាប់ពីក្រុមហ៊ុនមិនបានធ្វើការកែសម្រួលចំពោះការស្នើសុំរបស់រដ្ឋាភិបាលនោះ។

បើតាមការផ្សព្វផ្សាយរបស់ អង្គភាពទូរគមនាគមន៍ប៉ាគីស្ថាន (PTA) បានឱ្យដឹងថា ការបិទនេះគឺដោយសារតែពួកគេបានទទួលការតវ៉ាទាក់ទងនឹងព័ត៌មានឬសាច់រឿងអសីលធម៌ដែលបានផ្សព្វផ្សាយនៅក្នុងកម្មវិធីនេះ។ PTA ក៏បានបញ្ជាក់ផងដែរថា ពួកគេបានឱ្យពេលក្រុមហ៊ុនជាច្រើនមកហើយដើម្បីធ្វើការកែសម្រួលក្នុងការគ្រប់គ្រងព័ត៌មានដែលបានផ្សព្វផ្សាយនៅក្នុងកម្មវិធី TikTok ប៉ុន្តែក្រុមហ៊ុនមិនបានធ្វើទៅតាមសំណូមពររបស់ពួកគេនោះឡើយ ដែលជាហេតុធ្វើឱ្យមានការបិទកម្មវិធីនេះ។ ជាឧទាហរណ៍នៅក្នុងរយៈពេលប្រមាណ ៦ខែដើមឆ្នាំនេះ រដ្ឋាភិបាលបានស្នើសុំឱ្យក្រុមហ៊ុនបិទគណនីចំនួន៤០ ផ្ទុយទៅវិញក្រុមហ៊ុនអាចបិទបានតែពីរគណនីប៉ុណ្ណោះ។

ការបិទកម្មវិធី TikTok នៅក្នុងប្រទេសប៉ាគីស្ថានគឺជាការខាតបង់ដ៏ធំមួយសម្រាប់ក្រុមហ៊ុន ByteDance ព្រោះថាកម្មវិធីនេះគឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធី១២ ដែលកំពុងតែពេញនិយមនៅក្នុងប្រទេសនេះ ដោយមានការទាញយករហូតដល់ទៅ ៤៣លានដង គិតមកទល់នឹងបច្ចុប្បន្ននេះ។

គួររំឭកផងដែរថា ប៉ាគីស្ថានបានចាប់ផ្ដើមពង្រឹងលើប្រព័ន្ធផ្សព្វផ្សាយតាមរយៈបណ្ដាញសង្គមរបស់ខ្លួន ដែលកាលពីខែមីនាកន្លងទៅ ពួកគេបានផ្សព្វផ្សាយតាមរយៈអង្គភាពគាំពារប្រជាជន ដែលទាមទារឱ្យក្រុមហ៊ុនបណ្ដាញសង្គមទាំងអស់មានការប្រុងប្រយ័ត្នជាមួយនឹងព័ត៌មានដែលមានប្រធានបទវេទយិតភាពទាក់ទងនឹងប្រពៃណី ពូជសាសន៍ និងសុវត្ថិភាពសង្គមរបស់ប្រទេសប៉ាគីស្ថាន៕ ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

អត្ថបទដែលជាប់ទាក់ទង
កម្មករផ្នែកបើកបរ និងប្រមូលសំរាមរបស់ក្រុមហ៊ុន ស៊ីនទ្រី​ បន្តធ្វើកូដកម្មខុសច្បាប់​ មិនចេញប្រមូលសំរាមនៅឡើយ​ ទោះបីមានការព្រមព្រៀងគ្នារួចហើយ
ព័ត៌មានជាតិ
ក្រសួងអប់រំ ​អនុញ្ញាតឲ្យគ្រឹះស្ថានឧត្តមសិក្សាសាធារណៈទាំងអស់ ​បើកដំណើរការឡើងវិញ
ព័ត៌មានជាតិ
ខេត្តរតនគិរី ​ត្រៀមលក្ខណៈរួចជាស្រេចក្នុងការជួយអន្តរាគមន៍ទប់ទល់នឹងទឹកជំនន់
ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន និងរដ្ឋមន្ត្រីការបរទេសចិន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៤
ព័ត៌មានជាតិ
ឯកឧត្តម វ៉ី សំណាង បន្ដចុះពិនិត្យផលប៉ះពាល់រងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅទំនប់អូរស្យាស្ថិតនៅក្នុងឃុំយាអង្គ ស្រុកថ្ពង
ព័ត៌មានជាតិ
ឯកឧត្តម នាយឧត្តមសេនីយ៏ បណ្ឌិត ម៉ៅ ហាវណ្ណាល់ ចុះពិនិត្យការសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុង ដែលនឹងសាកល្បងការហោះហើរមុនថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២១
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី