(រតនគិរី)៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរី បានត្រៀមលក្ខណៈរួចជាស្រេចរួមមាន ៖ ១.មធ្យោបាយ, ២.ប្រេងឥន្ធនៈ, ៣.សំបកបាវច្រកខ្សាច់, ៤.កញ្ច្រែងច្រកថ្ម, ៥.កម្លាំងសរុប ដើម្បីត្រៀមលក្ខណៈជួយអន្តរាគមន៍ទប់ទល់និងទឹកជំនន់ ដែលអាចកើតមានឡើងដោយឥទ្ធពលពីប្រព័ន្ធសម្ពាធទាប និងគួបផ្សំព្យុះទី១៥ ឈ្មោះ លីនហ្វា ( LINFA ) បាន និងកំពុងមានឥទ្ធិពលមកលើតំបន់ប៉ាក់សេប្រទេសឡាវ ដែលធ្វើឲ្យមានភ្លៀងធ្លាក់ច្រើន៕




