(កុះកុង)៖ ចាប់ពីថ្ងៃទី សៅរ៍ ៨ រោច ដល់ ថ្ងៃចន្ទ១០ រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ដល់ ១២ ខែតុលា ឆ្នាំ២០២០ នេះ ឯកឧត្តម នាយឧត្តមសេនីយ៏ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានអញ្ជើញ ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យការសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុង ។
គោលបំណងនៃបេសកម្មចុះ ចុះពិនិត្យការសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុងរួមមាន៖
១- ពិនិត្យលើរបាយការណ៍នៃការសាងសង់ រាយកាណ៍ដោយក្រុមហ៊ុន Union Development Group
២- ការចុះពិនិត្យទីតាំងគម្រោងសាងសង់
៣- ពិភាក្សា និងផ្លាស់ប្តូរព័ត៍មានរវាង រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមការងារអាកាសយានដ្ឋាន Union Development Group ស្តីពីវឌ្ឍនៈភាពគម្រោងសាងសង់អាកាសយានដ្ឋាន និង
៤-បញ្ហាផ្សេងៗ
ដោយឡែក ការរៀបចំពេលវេលាសំខាន់ៗរបស់គម្រោងសាងសង់អាកាសយានដ្ឋានរួមមាន៖
- ការរៀបចំធ្វើ សុពលភាពហោះហើរ ( Flight Validation) នឹងគ្រោងបញ្ចប់នៅខែធ្នូ ឆ្នាំ ២០២០
- បញ្ចប់ សុពលភាពហោះហើរ ( Flight Validation)នឹងធ្វើនៅខែ កុម្ភះ ឆ្នាំ ២០២១
- ទទួលបញ្ចប់គម្រោងសាងសង់អាកាសយានដ្ឋាន មុនថ្ងៃទី២០ ខែមិនា ឆ្នាំ២០២១
- ការធ្វើការហោះហើរសាកល្បងនៅ មុនថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២១
- បំពេញទទួលបញ្ចប់គម្រោងអាកាសយានដ្ឋាន ផ្សេងៗទៀត មុនថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១
- ទទួលគម្រោងអាកាសយានដ្ឋាន ដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល មុនថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១
- ការបំពេញលក្ខខណ្ឌប្រតិបត្តិការអាកាសយានដ្ឋាន (សុំវិញ្ញាបនបត្រប្រតិបត្តិការអាកាសយានដ្ឋាន) និងចាប់ផ្តើមប្រតិបត្តិការអកាសយានដ្ឋាន នាពាក់កណ្តាលឆមាសទី០២ ឆ្នាំ២០២១។




