ឯកឧត្តម វ៉ី សំណាង បន្ដចុះពិនិត្យផលប៉ះពាល់រងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅទំនប់អូរស្យាស្ថិតនៅក្នុងឃុំយាអង្គ ស្រុកថ្ពង​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃចន្ទទី១២ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម វ៉ី សំណាង ដឹកនាំក្រុមការងារចុះពិនិត្យផលប៉ះពាល់រងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅទំនប់អូរស្យាស្ថិតនៅក្នុងឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលរងប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ និងដំណាំស្រូវរបស់ប្រជាពលរដ្ឋមួយចំនួន ។

ទន្ទឹមនឹងនេះផងដែររដ្ឋបាលខេត្តកំពង់ស្ពឺ ក៏បានជូនដំណឹងស្តីអំពីស្ថានភាពជំនន់ទឹកភ្លៀងក្នុងខេត្តកំពង់ស្ពឺ ដោយយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមស្តីពីស្ថានភាពអាកាសធាតុ និងយោងតាមស្ថានភាពធាតុអាកាស នៅបន្តធ្លាក់ភ្លៀងគ្រប់ដណ្តប់ទូទាំងប្រទេស ដោយឡែកខេត្តកំពង់ស្ពឺក៏បន្តទទួលរងនូវឥទ្ធិពលវិសម្ពាធទាបនេះផងដែរ ។

ផ្អែកតាមស្ថានភាពដូចបានបញ្ជាក់ខាងលើនេះ រដ្ឋបាលខេត្តកំពង់ស្ពឺមានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅផ្នែកខាងក្រោមនៃទំនប់ចាន់ថ្នាល ប្រជាពលរដ្ឋដែលរស់នៅផ្នែកខាងក្រោម និងខាងលើទ្វាទឹករលាំងជ្រៃ ស្របតាមបណ្ដោយដងស្ទឹងព្រែកត្នោត សូមមេត្តាត្រៀមបង្ការនិងប្រុងប្រយ័ត្នខ្ពស់ ដោយជំនន់ទឹកភ្លៀងនេះអាចនឹងកើតមានឡើងនៅតាមតំបន់ដូចជម្រាបជូនខាងលើ ជាយថាហេតុ ៕

អត្ថបទដែលជាប់ទាក់ទង
សម្តេចតេជោ ហ៊ុន សែន ៖ EBA គង់មានថ្ងៃណាមួយនឹងបាត់បង់ តែកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិនគឺនៅជារៀងរហូត
ព័ត៌មានជាតិ
ស្ថានទូតបារាំង ​សម្តែងសាមគ្គីភាពជាមួយប្រជាជនកម្ពុជា ​នៅក្នុងស្ថានភាពលំបាកដោយសារគ្រោះ​ទឹកជំនន់​
ព័ត៌មានជាតិ
កម្មករផ្នែកបើកបរ និងប្រមូលសំរាមរបស់ក្រុមហ៊ុន ស៊ីនទ្រី​ បន្តធ្វើកូដកម្មខុសច្បាប់​ មិនចេញប្រមូលសំរាមនៅឡើយ​ ទោះបីមានការព្រមព្រៀងគ្នារួចហើយ
ព័ត៌មានជាតិ
ក្រសួងអប់រំ ​អនុញ្ញាតឲ្យគ្រឹះស្ថានឧត្តមសិក្សាសាធារណៈទាំងអស់ ​បើកដំណើរការឡើងវិញ
ព័ត៌មានជាតិ
ខេត្តរតនគិរី ​ត្រៀមលក្ខណៈរួចជាស្រេចក្នុងការជួយអន្តរាគមន៍ទប់ទល់នឹងទឹកជំនន់
ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន និងរដ្ឋមន្ត្រីការបរទេសចិន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៤
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី