ជប៉ុនបួងសួងសូមឲ្យប្រជាជនកម្ពុជាមានសុខសុវត្ថិភាព​ ជាពិសេសប្រជាជនដែលរស់នៅតំបន់រងគ្រោះដោយទឹកជំនន់​​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ «ខ្ញុំមានការព្រួយបារម្ភជាពន់ពេកនៅពេលបានឮដំណឹងអំពីគ្រោះទឹកជំនន់នៅតាមបណ្តាខេត្តជាច្រើននៃប្រទេសកម្ពុជា ដែលបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាជន និងបង្ខំចិត្តឲ្យប្រជាជនជាច្រើនត្រូវជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។» នេះជាសាររបស់ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចំាកម្ពុជា។

សាររបស់ឯកអគ្គរាជទូតជប៉ុន បង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១២ ខែតុលានេះបានបន្តថា៖ «ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារដែលរងគ្រោះដល់អាយុជីវិតដោយសារទឹកជំនន់។ ខ្ញុំសូមបួងសួងដល់វិញ្ញាណក្ខន្ធអ្នកដែលបានចែកឋាន សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ 

ខ្ញុំសូមបួងសួង សូមឲ្យប្រជាជនកម្ពុជាមានសុខសុវត្ថិភាព ជាពិសេសប្រជាជនដែលរស់នៅតំបន់រងគ្រោះដោយទឹកជំនន់។ ខ្ញុំក៏សូមបួងសួង សូមឲ្យស្ថានភាពនៃជីវភាពរស់នៅវិលមកដូចធម្មតាវិញឆាប់ៗនេះ។ ប្រទេសជប៉ុន នឹងនៅគាំទ្រជាមួយប្រជាជនកម្ពុជា»៕

អត្ថបទដែលជាប់ទាក់ទង
សម្ដេចតេជោ ហ៊ុន សែន និងរដ្ឋមន្ត្រីការបរទេសចិន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៤
ព័ត៌មានជាតិ
ឯកឧត្តម វ៉ី សំណាង បន្ដចុះពិនិត្យផលប៉ះពាល់រងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅទំនប់អូរស្យាស្ថិតនៅក្នុងឃុំយាអង្គ ស្រុកថ្ពង
ព័ត៌មានជាតិ
ឯកឧត្តម នាយឧត្តមសេនីយ៏ បណ្ឌិត ម៉ៅ ហាវណ្ណាល់ ចុះពិនិត្យការសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុង ដែលនឹងសាកល្បងការហោះហើរមុនថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២១
ព័ត៌មានជាតិ
នោះ! សូម្បីតែប្រទេសប៉ាគីស្ថានក៏បានសម្រេចចិត្តបិទកម្មវិធី TikTok ដែរ
ព័ត៌មានជាតិ
នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានចេញបទបញ្ជាស្តីពីការចាត់តាំងកងកម្លាំងអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋជួបគ្រោះមហន្តរាយ
ព័ត៌មានជាតិ
អបអរសាទរទិវាសន្តិភាពអន្តរជាតិឆ្នាំ២០២០ និងផ្សព្វផ្សាយអ្នកនាំសារសន្តិភាព ក្រោមមូលបទ«ការពារសន្តិភាពជាមួយគ្នា»
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី