លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន ចូលជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន មុនពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងឯកសារចំនួន៤​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន បានចូលជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ។

យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា ក្រោយជំនួប សម្តេចតេជោ ហ៊ុន សែន និង លោក វ៉ាង យី នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងឯកសារចំនួន៤រួមមាន៖

១៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា

២៖ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសសម្រាប់ការផ្តល់ហិរញ្ញប្បទានឥតសំណង ទឹកប្រាក់ ៩៥០លានយ័ន

៣៖ លិខិតប្តូរឯកសារស្តីពីការសិក្សាសមិទ្ធលទ្ធភាពគម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ

៤៖ លិខិតប្តូរសារស្តីពី ការសិក្សាសមិទ្ធលទ្ធភាពគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ។

សូមរំលឹកថាអំឡុងមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ លោក វ៉ាង យី បានចូលជួបសម្តែងការគួរសមចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួបពិភាក្សាជាមួយ លោក ហោ ណាំហុង និងជួបពិភាក្សាការងារជាមួយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង
ឯកឧត្តម នាយឧត្តមសេនីយ៏ បណ្ឌិត ម៉ៅ ហាវណ្ណាល់ ចុះពិនិត្យការសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុង ដែលនឹងសាកល្បងការហោះហើរមុនថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២១
ព័ត៌មានជាតិ
នោះ! សូម្បីតែប្រទេសប៉ាគីស្ថានក៏បានសម្រេចចិត្តបិទកម្មវិធី TikTok ដែរ
ព័ត៌មានជាតិ
នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានចេញបទបញ្ជាស្តីពីការចាត់តាំងកងកម្លាំងអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋជួបគ្រោះមហន្តរាយ
ព័ត៌មានជាតិ
អបអរសាទរទិវាសន្តិភាពអន្តរជាតិឆ្នាំ២០២០ និងផ្សព្វផ្សាយអ្នកនាំសារសន្តិភាព ក្រោមមូលបទ«ការពារសន្តិភាពជាមួយគ្នា»
ព័ត៌មានជាតិ
ជប៉ុនបួងសួងសូមឲ្យប្រជាជនកម្ពុជាមានសុខសុវត្ថិភាព​ ជាពិសេសប្រជាជនដែលរស់នៅតំបន់រងគ្រោះដោយទឹកជំនន់​
ព័ត៌មានជាតិ
Twitter ដាក់ការរឹតត្បិតប្រឆាំងការផ្សព្វផ្សាយព័ត៌មានមិនពិត អំពីការបោះឆ្នោតប្រធានាធិបតីអាមេរិក
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី