កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី កម្ពុជា​-​ចិន នឹង​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​កម្ពុជា​​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី កម្ពុជា​-​ចិន នឹងត្រូវ​ចុះហត្ថលេខា រវាង​ថ្នាក់ដឹកនាំ​កម្ពុជា និង​ចិន នៅ​ថ្ងៃ​ចន្ទ ទី​១២ ខែតុលា ឆ្នាំ​២០២០ អំឡុងពេល​រដ្ឋមន្ត្រីការបរទេស​ចិន ឯកឧត្តម វ៉ាង យី បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល ២​ថ្ងៃ នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​១១-១២ ខែតុលា ឆ្នាំ​២០២០ នេះ​។​

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី កម្ពុជា​-​ចិន ត្រូវបាន​ពន្យារពេល​ចុះហត្ថលេខា កាលពី​ខែសីហា ឆ្នាំ​២០២០ ដោយសារ​ជំងឺ​កូ​វីដ​១៩​។​

​ដើមឡើយ កិច្ចព្រមព្រៀង​នេះ ត្រូវបាន​ថ្នាក់ដឹកនាំ​កម្ពុជា និង​ចិន កំណត់​យក​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០ ដើម្បី​ចុះហត្ថលេខា ដោយ​កាលណោះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី គ្រោង​នឹង​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា អញ្ជើញ​ទៅ​ទស្សនកិច្ច នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​។ ប៉ុន្តែ​គម្រោង​កាលណោះ ត្រូវ​លើក​ពេល ដោយសារតែ​ជំងឺ​កូ​វីដ​១៩​។​

​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០ ជា​ថ្ងៃ ដែល​សហភាព​អឺរ៉ុប សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចំនួន ២០% ពី​កម្ពុជា​។​

យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរ​ស័ក្តិ បាន​លើកឡើងថា តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន នឹង​ជួយ​ជំរុញ​ឧស្សាហកម្ម​កម្ពុជា ឲ្យ​បាន​ខ្ពស់​ថែមទៀត ដូចជា ការផលិត​គ្រឿង​អេឡិចត្រូនិក​ទូរស័ព្ទ ជាដើម​។ ជាពិសេស កម្ពុជា នឹង​អាច​នាំ​ផលិតផល​កសិកម្ម ទៅ​ប្រទេស​ចិន​បាន ដូចជា ផ្លែ​ចេក ជាដើម​។​

​តាមរយៈ​កិច្ច​ព្រម​ប​ព្រៀង​ពាណិជ្ជកម្ម​សេរី រវាង​កម្ពុជា និង​ចិន ដែល​ចុះហត្ថលេខា នា​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២០ រាជរដ្ឋាភិបាល​កម្ពុជា រំពឹងថា ការនាំ​ចេញពី​កម្ពុជា ទៅ​ចិន នឹង​កើនឡើង​ប្រមាណ ២៥%​។ 

​ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា បានប្រកាស​រួចហើយ​ថា ទំនិញ​កម្ពុ​ជាជាង ៣០០​មុខ អាច​នាំទៅ​ចិន ដោយ​មិន​គិត​ពន្ធ នៅពេល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី កម្ពុជា​-​ចិន​(FTA) ចូល​ជា​ធរមាន នៅ​ដើមឆ្នាំ​២០២១​។ ក្នុងចំណោម​មុខទំនិញ​ជាង ៣០០​មុខ​នេះ គឺ​ផលិតផល​កសិកម្ម ៩៥​ភាគរយ ត្រូវ​រួច​ពន្ធ សម្រាប់​ការនាំចេញ ទៅ​ចិន​។ ប៉ុន្តែ​ផលិតផល​គ្រឿងចក្រ និង​យានយន្ត​ផ្សេងៗ វិញ ចិន​នៅតែ​បន្ត​យកពន្ធ​នាំចូល​ដដែល​។​

​មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម លើកឡើងថា ប្រទេស​កម្ពុជា បាន​ចុះបញ្ជី​ទំនិញ​ប្រមាណ​ជា ៣៤០ មុខទំនិញ​ទៀត ដើម្បី​នាំចេញ​ទៅកាន់​ប្រទេស​ចិន​ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​(FTA ) កម្ពុជា​-​ចិន ដែលនាំឱ្យ​ប្រភេទ​មុខទំនិញ​សរុប ដែល​កម្ពុជា អាច​នាំចេញ​ទៅកាន់​ប្រទេស​ចិន មាន​ចំនួន​ច្រើនជាង ១០ ០០០ ប្រភេទ ខណៈដែល​ផលិតផល​ភាគច្រើន គឺ​បានមកពី​វិស័យ​កសិកម្ម ការកែច្នៃ​កសិផល និង​ផលិតផល​ផ្សេងទៀត ដែល​ប្រទេស​កម្ពុជា បានទទួល​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​ចិន​។​

​ក្នុង​សន្និសីទកាសែត កាលពី​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២០ ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​ជា​ប្រធាន​ក្រុម​ចរចា​ពាណិជ្ជកម្ម​សេរី កម្ពុជា​-​ចិន លើកឡើងថា តាមរយៈ​លទ្ធផល​បញ្ច​ប់​នៃ​កិច្ចចរចា​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទេ្វរ​ភាគី កម្ពុជា ចិន FTA មាន​ផលិតផល​ជាង ១០ ០០០ មុខ ពី​កម្ពុជា ត្រូវបាន​ចុះបញ្ជី​សម្រាប់​នាំចេញ​ទៅកាន់​ប្រទេស​ចិន ខណៈដែល​ចិន ក៏​នឹង​អនុញ្ញាតឱ្យ​ចុះបញ្ជី​ផលិតផល​ជាង ៩ ៥០០ សម្រាប់​នាំចេញ​មកកាន់​ប្រទេស​កម្ពុជា​វិញ​ផងដែរ​។​

​ក្រសួងពាណិជ្ជកម្ម បានប្រកាសថា កាលពី​ឆ្នាំ​២០១៩ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ចិន សម្រេចបាន​ជាង ៨០០០ លាន​ដុល្លារ កើនឡើង ២៧% ធៀប​នឹង​ឆ្នាំ​២០១៨​។ កម្ពុជា​នាំចេញ​ទំនិញ​ទៅ​ប្រទេស​ចិន កើនឡើង​ដល់ ១០០០ លាន​ដុល្លារ ខណៈ​នាំចូល​ពី​ចិន ក្នុង​ទឹកប្រាក់​ជិត ៧០០០ លាន​ដុល្លារ​។ ភាគច្រើន​នៃ​ទំនិញ​នាំចូល​ពី​ចិន ជា​គ្រឿងចក្រ បំរើ​ឲ្យ​តម្រូវការ​ផ្នែក​សំណង់ រីឯ​ទំនិញ​កម្ពុជា នាំ​ចូលទៅ​ចិន​ភាគច្រើន​ជា​ផលិតផល​កសិកម្ម​។​

​កម្ពុជា និង​ចិន គ្រោង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​ដល់ ១០ ០០០ លាន​ដុល្លារ ត្រឹម​ឆ្នាំ​២០២៣៕​

អត្ថបទដែលជាប់ទាក់ទង
ផ្អាក​បណ្តោះអាសន្ន​រថយន្ត​ធុន​ធំ​គ្រប់​ប្រភេទ មិន​ឲ្យ​ឆ្លងកាត់​ផ្លូវ​ខេត្ត ផ្លូវជាតិ នៅ​ទូទាំង​ខេត្តបាត់ដំបង​!
ព័ត៌មានជាតិ
លោក សុខ ទូច លើកឡើង​នូវ​គោល​គំនិត ៦​ចំណុច ដើម្បី​កាត់បន្ថយ​ទឹកជំនន់ បណ្តាលមកពី​ទឹកភ្លៀង​!
ព័ត៌មានជាតិ
នៅ​ប៉ៃលិន ជំនន់​ទឹកភ្លៀង​លិច​ផ្ទះ ៤៧៧ ខ្នង សាលារៀន ០១​កន្លែង វត្ត ០១​កន្លែង ផ្លូវ និង​ដីស្រែ​ចំការ​ជាច្រើន​ទៀត
ព័ត៌មានជាតិ
ជំនន់​ទឹកភ្លៀង លិច​ក្រុង​ស្រុក​ចំនួន​៨ បណ្តាល​ឲ្យ​ស្លាប់ ៣​នាក់ លិច​ផ្ទះ ១ ២២៥​ខ្នង និង​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព ២៨៤​គ្រួសារ នៅ​ខេត្តបន្ទាយមានជ័យ​
ព័ត៌មានជាតិ
អភិបាលខេត្តតាកែវ ដឹកនាំកម្លាំងចម្រុះ ចុះជួយកាយដីដាក់បាវទប់ទំនប់ទឹកក្បាលសែន ស្ថិតនៅឃុំពត់ស ស្រុកបាទី រងការគំរាមកំហែងដោយជំនន់ទឹកភ្លៀង
ព័ត៌មានជាតិ
អភិបាលខេត្តតាកែវ ដឹកនាំកម្លាំងចម្រុះ ចុះជួយកាយដីដាក់បាវទប់ទំនប់ទឹកក្បាលសែន ស្ថិតនៅឃុំពត់ស ស្រុកបាទី រងការគំរាមកំហែងដោយជំនន់ទឹកភ្លៀង
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី