អាជ្ញាធរខេត្តកំពង់ចាម ដាំដើមឈើប្រណិតចំនួន ១.០០០ដើម នៅតាមបណ្តោយផ្លូវថ្មី ចាប់ពីរង្វង់មូលស្ពានឆ្លងកាត់ទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារ និងនៅមាត់ទន្លេប្រជុំជនស្រុកស្ទឹងត្រង់​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តមខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយឯកឧត្តមអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន មន្រ្តីរាជការ យុវជន និងបងប្អូនប្រជាពលរដ្ឋ បានចូលរួមដាំដើមឈើនៅបណ្តោយផ្លូវវាងថ្មី ចាប់ពីរង្វង់មូលស្ពានឆ្លងកាត់ទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារ និងនៅមាត់ទន្លេប្រជុំជនស្រុកស្ទឹងត្រង់ ស្ថិតនៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់។

ថ្លែងប្រកាសនោះ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា ការដាំដើមឈើនៅថ្ងៃនេះ មានគោលបំណង រួមគ្នាក្នុងអភិរក្សធនធានធម្មជាតិដែលកំពុងតែរិចរិល និងចូលរួមក្នុងការកាត់បន្ថយការបម្រែបម្រួលអាកាសធាតុ បន្ថែមពីនេះការលើកកម្ពស់សោភ័ណភាពបរិស្ថានបៃតងនៅក្នុងទីប្រជុំជន។

ក្នុងខណៈពេលដែលរាជរដ្ឋាភិបាល ជំរុញនិងការអភិវឌ្ឍន៍ក្នុងមូលដ្ឋានរបស់ស្រុកស្ទឹងត្រង់ ដូច្នេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមជាមួយបងប្អូនប្រជាពលរដ្ឋបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីប្រែក្លាយមុខមាត់មូលដ្ឋានរបស់ខ្លួន។

សមិទ្ធិផលជាប្រវត្តិសាស្ត្រ "ស្ពានឆ្លងកាត់ទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារ" គឺជាចំណងដៃដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះប្រជាពលរដ្ឋក្នុងស្រុកស្ទឹងត្រង់ ជាស្ពានដ៏ល្អប្រណិត ដែលបម្រើឱ្យដល់សេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចក្នុងខេត្តកំពង់ចាម។

ការដាំដើមឈើនាពេលនេះ ជាមរតកសម្រាប់បន្សល់ទុកឱ្យមនុស្សជំនាន់ក្រោយ និងជាការបណ្ដុះនូវគំនិតដោយយុវជន ប្រជាពលរដ្ឋទាំងអស់ ឲ្យស្រឡាញ់ថែរក្សា និងបន្តការដាំដុះដើមឈើគ្រប់សហគមន៍។

គួរបញ្ជាក់ថា៖ ដើមឈើជាប្រភេទឈើធ្នង់ ចំនួន ៨០០ដើម ត្រូវបានឯកឧត្តមអភិបាលខេត្ត យកមកដាំ នៅបណ្តោយផ្លូវថ្មីចាប់ពីគល់ស្ពាន ដល់រង្វង់មូលថ្មី និងចំនួន ២០០ដើមទៀត ដាំតាមដងផ្លូវតាមមាត់ទន្លេក្នុងទីប្រជុំជនស្រុកស្ទឹងត្រង់ ដោយប្រែក្លាយជាតំបន់ដែលមានបរិស្ថានបៃតង និងសោភ័ណភាពស្រស់បំព្រង៕

អត្ថបទដែលជាប់ទាក់ទង
លោក សុខ ទូច លើកឡើង​នូវ​គោល​គំនិត ៦​ចំណុច ដើម្បី​កាត់បន្ថយ​ទឹកជំនន់ បណ្តាលមកពី​ទឹកភ្លៀង​!
ព័ត៌មានជាតិ
នៅ​ប៉ៃលិន ជំនន់​ទឹកភ្លៀង​លិច​ផ្ទះ ៤៧៧ ខ្នង សាលារៀន ០១​កន្លែង វត្ត ០១​កន្លែង ផ្លូវ និង​ដីស្រែ​ចំការ​ជាច្រើន​ទៀត
ព័ត៌មានជាតិ
ជំនន់​ទឹកភ្លៀង លិច​ក្រុង​ស្រុក​ចំនួន​៨ បណ្តាល​ឲ្យ​ស្លាប់ ៣​នាក់ លិច​ផ្ទះ ១ ២២៥​ខ្នង និង​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព ២៨៤​គ្រួសារ នៅ​ខេត្តបន្ទាយមានជ័យ​
ព័ត៌មានជាតិ
អភិបាលខេត្តតាកែវ ដឹកនាំកម្លាំងចម្រុះ ចុះជួយកាយដីដាក់បាវទប់ទំនប់ទឹកក្បាលសែន ស្ថិតនៅឃុំពត់ស ស្រុកបាទី រងការគំរាមកំហែងដោយជំនន់ទឹកភ្លៀង
ព័ត៌មានជាតិ
អភិបាលខេត្តតាកែវ ដឹកនាំកម្លាំងចម្រុះ ចុះជួយកាយដីដាក់បាវទប់ទំនប់ទឹកក្បាលសែន ស្ថិតនៅឃុំពត់ស ស្រុកបាទី រងការគំរាមកំហែងដោយជំនន់ទឹកភ្លៀង
ព័ត៌មានជាតិ
កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី កម្ពុជា​-​ចិន នឹង​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​កម្ពុជា​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី