សម្តេច​ក្រឡាហោម ស ខេង ណែនាំ​អភិបាលខេត្ត​រាជធានី ឲ្យ​បន្ត​យកចិត្តទុកដាក់​ជា​អាទិភាព​បំផុត លើ​កិច្ចការ​សង្គ្រោះ​អាយុជីវិត និង​ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះមុខ ពាក់ព័ន្ធ​គ្រោះទឹកជំនន់​​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​១១ ខែតុលា ឆ្នាំ​២០២០ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ជម្រាបជូន​ឯកឧត្តម លោកជំទាវ អភិបាល​រាជធានី ខេត្ត​ថា ដោយសារ​ស្ថានភាព​ភ្លៀង​ធ្លាក់​ខ្លាំង នៅតែ​បន្ត​កើតមាន ធ្វើ​ឲ្យ​ជន់​លិច​ភូមិ​ដា្ឋ​ន ផ្ទះសម្បែង និង​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ជាច្រើន​កន្លែង ជាពិសេស​នៅតាម​បណ្ដា​ខេត្ត​ភាគ​ពាយ័ព្យ​ប្រទេស សម្តេច​សូម​ណែនាំ ឯកឧត្តម លោកជំទាវ បន្ត​យកចិត្តទុកដាក់​ជា​អាទិភាព​បំផុត​លើ​កិច្ចការ​សង្គ្រោះ​អាយុជីវិត និង​ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះមុខ​។​

​ក្នុង​សារ​តាម​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃអាទិត្យ​នេះ សម្តេច​ក្រឡាហោម ស ខេង បាន​លើកឡើងថា «​នៅក្នុង​ស្ថានភាព​នេះ ការធ្វើ​ចរាចរណ៍​នៅតាម​ដងផ្លូវ ដែលមាន​ការ​ជន់​លិច ក៏​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​បងប្អូន​ប្រជាពលរដ្ឋ ហេតុដូច្នេះ ខ្ញុំ​សូម​ណែនាំ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ត្រូវ​យកចិត្តទុកដាក់​ត្រួតពិនិត្យ និង​ជួយ​សម្រួលការ​ធ្វើចរាច​រណ៍ នៅលើ​កំណាត់​ផ្លូវ ដែល​រង​ការ​ជន់​លិច ដូចជា​ការផ្អាក​ការធ្វើដំណើរ​ឆ្លងកាត់ និង​ការដាក់​ស្លាក​សញ្ញា​សំគាល់ ដើម្បី​ការពារ​គ្រោះថ្នាក់​ជាយថាហេតុ​»​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​បន្ត​ប្រកាស អំពាវនាវ​បងប្អូន​ប្រជាពលរដ្ឋ នៅ​តំបន់​មានការ​ជន់​លិច យកចិត្តទុកដាក់​តាម​ដាន​ព័ត៌មាន និង​ការណែនាំ​របស់​អាជ្ញាធរ ដើម្បី​ការពារ​សុវត្ថិភាព ជាពិសេស​រាល់ពេល​ធ្វើដំណើ​រ​នៅ​តំបន់ ដែលមាន​ការ​ជន់​លិច​៕​

អត្ថបទដែលជាប់ទាក់ទង
អភិបាលខេត្តតាកែវ ដឹកនាំកម្លាំងចម្រុះ ចុះជួយកាយដីដាក់បាវទប់ទំនប់ទឹកក្បាលសែន ស្ថិតនៅឃុំពត់ស ស្រុកបាទី រងការគំរាមកំហែងដោយជំនន់ទឹកភ្លៀង
ព័ត៌មានជាតិ
កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី កម្ពុជា​-​ចិន នឹង​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​កម្ពុជា​
ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពង់ចាម ដាំដើមឈើប្រណិតចំនួន ១.០០០ដើម នៅតាមបណ្តោយផ្លូវថ្មី ចាប់ពីរង្វង់មូលស្ពានឆ្លងកាត់ទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារ និងនៅមាត់ទន្លេប្រជុំជនស្រុកស្ទឹងត្រង់
ព័ត៌មានជាតិ
ប្រមុខ​ការទូត​ចិន នឹង​មកដល់​ភ្នំពេញ នៅ​ល្ងាច​នេះ ដើម្បី​បំពេញ​ទស្សនកិច្ច ២​ថ្ងៃ នៅ​កម្ពុជា​
ព័ត៌មានជាតិ
លោក ស៊ុន សុ​ភ័​ក្រ អតីត​ថ្នាក់ដឹកនាំ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ១​រូប​ទៀត ទទួលបាន​នីតិសម្បទា ធ្វើ​នយោបាយ​ឡើងវិញ​
ព័ត៌មានជាតិ
ទឹកជំនន់ នៅ​ខេត្តពោធិ៍សាត់ លិច ៥​ក្រុង​ស្រុក និង​២៩ ឃុំ​សង្កាត់ ទី​រួម​ខេត្តពោធិ៍សាត់ រងគ្រោះ​ធ្ងន់​ជាងគេ​!
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី