លោក ស៊ុន សុ​ភ័​ក្រ អតីត​ថ្នាក់ដឹកនាំ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ១​រូប​ទៀត ទទួលបាន​នីតិសម្បទា ធ្វើ​នយោបាយ​ឡើងវិញ​​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ សម្តេច​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៅ​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២០ បានចេញ​ព្រះរាជក្រឹត្យ ផ្ដល់​នីតិសម្បទា ធ្វើ​នយោបាយ ដល់​លោក ស៊ុន សុ​ភ័​ក្រ អតីត​ថ្នាក់ដឹកនាំ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​តុលាការ​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​រយៈពេល ៥​ឆ្នាំ​។ 

​ព្រះរាជក្រឹត្យ​របស់​ប្រមុខរដ្ឋស្តីទី ផ្ដល់​នីតិសម្បទា​ធ្វើ​នយោបាយ ដល់​អតីត​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង ដែល​ត្រូវ​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​រូបនេះ បានធ្វើ​ឡើង បន្ទាប់ពី​មានការ​ក្រាបបង្គំ​ទូលថ្វាយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​សរុប ១១៨​នាក់ ត្រូវបាន​តុលាការ​កំពូល ចេញ​សាលដីកា សម្រេច​ផ្អាក​មិនឱ្យ​ធ្វើ​សកម្មភាព​នយោបាយ​រយៈ​ពេល ៥​ឆ្នាំ កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ បន្ទាប់ពី​កាត់ទោស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃុបឃិត​ជាមួយ​បរទេស ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​។​

​រហូតមកដល់​ពេលនេះ មាន​អតីត​ថ្នាក់ដឹកនាំ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ១៣​រូប​ហើយ ត្រូវបាន​ព្រះមហាក្សត្រ និង​ប្រមុខរដ្ឋស្តីទី ផ្តល់​នីតិសម្បទា​នយោបាយ​ឡើងវិញ រួមមាន ទី​១៖ លោក គង់ គាំ អតីត​ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ទី​២៖ លោក គង់ បូរ៉ា អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទី​៣៖ លោក ស៊ីម សុវណ្ណនី ទី​៤៖ លោក រៀល ខេមរិន្ទ ដែលជា​អតីត​តំណាងរាស្ត្រ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​, ទី​៥៖ លោក អ៊ូ ច័ន្ទ​រ័ត្ន​, ទី​៦៖ លោកស្រី ទេព សុ​ទ្ធី​, ទី​៧៖ លោក កង គឹម​ហាក់ ទី​៨៖ លោក ជីវ កត្តា ទី​៩៖ លោក ច័ន្ទ សិលា ទី​១០៖ លោក សុន ឆ័យ ទី​១១៖ លោក តាវ គឹម​ឈន​, ទី​១២៖ លោក​វ៉ា សាម៉ុន និង​ទី​១៣៖ លោក ស៊ុន សុ​ភ័​ក្រ​៕​

អត្ថបទដែលជាប់ទាក់ទង
ជំនន់​ទឹកភ្លៀង លិច​ក្រុង​ស្រុក​ចំនួន​៨ បណ្តាល​ឲ្យ​ស្លាប់ ៣​នាក់ លិច​ផ្ទះ ១ ២២៥​ខ្នង និង​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព ២៨៤​គ្រួសារ នៅ​ខេត្តបន្ទាយមានជ័យ​
ព័ត៌មានជាតិ
អភិបាលខេត្តតាកែវ ដឹកនាំកម្លាំងចម្រុះ ចុះជួយកាយដីដាក់បាវទប់ទំនប់ទឹកក្បាលសែន ស្ថិតនៅឃុំពត់ស ស្រុកបាទី រងការគំរាមកំហែងដោយជំនន់ទឹកភ្លៀង
ព័ត៌មានជាតិ
អភិបាលខេត្តតាកែវ ដឹកនាំកម្លាំងចម្រុះ ចុះជួយកាយដីដាក់បាវទប់ទំនប់ទឹកក្បាលសែន ស្ថិតនៅឃុំពត់ស ស្រុកបាទី រងការគំរាមកំហែងដោយជំនន់ទឹកភ្លៀង
ព័ត៌មានជាតិ
កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី កម្ពុជា​-​ចិន នឹង​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​កម្ពុជា​
ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពង់ចាម ដាំដើមឈើប្រណិតចំនួន ១.០០០ដើម នៅតាមបណ្តោយផ្លូវថ្មី ចាប់ពីរង្វង់មូលស្ពានឆ្លងកាត់ទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារ និងនៅមាត់ទន្លេប្រជុំជនស្រុកស្ទឹងត្រង់
ព័ត៌មានជាតិ
ប្រមុខ​ការទូត​ចិន នឹង​មកដល់​ភ្នំពេញ នៅ​ល្ងាច​នេះ ដើម្បី​បំពេញ​ទស្សនកិច្ច ២​ថ្ងៃ នៅ​កម្ពុជា​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី