ទឹកជំនន់ នៅ​ខេត្តពោធិ៍សាត់ លិច ៥​ក្រុង​ស្រុក និង​២៩ ឃុំ​សង្កាត់ ទី​រួម​ខេត្តពោធិ៍សាត់ រងគ្រោះ​ធ្ងន់​ជាងគេ​!​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ខេត្តពោធិ៍សាត់​)៖ ស្ថានភាព​ទឹកជំនន់ ទឹកភ្លៀង ក្នុង​ខេត្តពោធិ៍សាត់ គិត​ត្រឹម​ថ្ងៃទី​១០ ខែ តុលា ឆ្នាំ​២០២០ នេះ បន្ទាប់ពី​ទទួលរង​ឥទ្ធិពល​ព្យុះ និង​ភ្លៀង​ធ្លាក់​បន្តបន្ទាប់ រយៈពេល ០៥​ថ្ងៃ​ជាប់​គ្នា នៅក្នុង​ភូមិសាស្ត្រ​ខេត្តពោធិ៍សាត់ បាន​បង្ក​ឲ្យ​មាន​ទឹកជំនន់ ទឹកភ្លៀង​តាម​ដងស្ទឹង​ពោធិ៍សាត់ ចំនួន ០៥ ក្រុង ស្រុក និង​២៩ ឃុំ សង្កាត់ ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​លំនៅដ្ឋាន ដំណាំ​ស្រូវ និង​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​។​

​រដ្ឋបាលខេត្ត​ពោធិ៍សាត់ បានប្រកាស​ពី​គ្រោះទឹកជំនន់ ដែល​កំពុង​លិចលង់ នៅ ៥ ស្រុក ក្រុង និង ២៩​ឃុំ​សង្កាត់ នាពេលនេះ​ថា  

១.​ស្រុក​វាលវែង​៖ ប៉ះពាល់​ចំនួន ៥ ឃុំ រួមមាន ឃុំ​ប្រ​ម៉ោ​យ ឃុំ​អន្លង់​រាប ឃុំ​ក្រពើ​ពីរ ឃុំ​ថ្មដា និង​ឃុំ​អូរ​សោម ក្នុងនោះ​លិច​ផ្ទះសំបែង​ប្រជាពលរដ្ឋ​សរុប​ចំនួន ២៣​ខ្នង (​ខូចខាត​ទាំងស្រុង​ចំនួន ១៩​ខ្នង និង​ខូចខាត​មធ្យម​ចំនួន ៤​ខ្នង​) ខូចខាត​សម្ភារៈប្រើប្រាស់​ផ្សេងៗ មាន​គោយន្ដ​ចំនួន ០៣​គ្រឿង ម៉ូតូ​ចំនួន ០៣​គ្រឿង ម៉ាស៊ីន​គ្រប់​ប្រភេទ​សរុប​ចំនួន ២២​គ្រឿង និង​សម្ភារៈប្រើប្រាស់​ជាច្រើន​ទៀត​, ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់​ប្រភេទ​មាន ខូច​ស្ពាន​ចំនួន ០៩​កន្លែង ខូច​លូ​ចំនួន ២០​កន្លែង បាក់ស្រុត​ក្បាល​លូ​ចំនួន ០១​កន្លែង (​ភូមិ​តា​ឡុះ​) ថ្នល់​គ្រួស​ក្រហម​ប្រវែង ១,២២៦​ម៉ែត្រ និង​ខូចខាត​ដំណាំ​គ្រប់​ប្រភេទ​សរុប​ចំនួន​១,៦៧៣.៥ ហិកតា និង ២០,១២០ ដើម​។  

២.​ក្រុង​ពោធិ៍សាត់​៖ ប៉ះពាល់ ០៦ សង្កាត់ ក្នុងនោះ​លិច​ស្រូវ ចំនួន ១,៣០៤ ហិកតា លិច​ផ្លូវ​ចំនួន ៣៩ ខ្សែ ស្មើនឹង ២៥,៥២២ ម៉ែត្រ ក្នុងនោះ​ផ្លូវលំ​ដីស ចំនួន ០៩​ខ្សែ ស្មើនឹង ៤,០៣២ ម៉ែត្រ ផ្លូវ​គ្រួស​ក្រហម ចំនួន ២៤ ខ្សែ ស្មើនឹង ១៣,៧៥០ ម៉ែត្រ ផ្លូវ​កៅស៊ូ​ចំនួន ០៣ ខ្សែ ស្មើនឹង ៧,២៥០ ម៉ែត្រ និង​ផ្លូវ​បេតុង​ចំនួន ០៣​ខ្សែ ស្មើនឹង ៥៣៥​ម៉ែត្រ​។​

៣.​ស្រុក​កណ្តៀង​៖ ប៉ះពាល់ ០៨​ឃុំ ស្មើនឹង ៦៦​ភូមិ ក្នុងនោះ​លិច​ផ្លូវ​កៅស៊ូ ៩,៤៣០​ម៉ែត្រ ផ្លូវដី​ក្រហម​ចំនួន ៣,៣០០​ម៉ែត្រ បាក់​ទំនប់​ចំនួន ០៣​កន្លែង​មាន​ប្រវែង ២៣​ម៉ែត្រ ប៉ះពាល់​ស្រូវ​ចំនួន ៣,៤៨៥​ហិកតា ស្រូវ​ប៉ះពាល់​ខ្លាំង​ចំនួន ១,៦១៤​ហិកតា ស្រូវ​ខូច​ចំនួន ៧៧៨​ហិកតា និង​ប៉ះពាល់​ដំណាំ​ចំនួន ៦​ហិកតា​។​

៤.​ស្រុក​ភ្នំក្រវាញ​៖ ប៉ះពាល់ ០៤​ឃុំ រួមមាន​ឃុំ​សំរោង ឃុំរ​កាត ឃុំ​បាក់​ចិ​ញ្ជៀ​ន ឃុំ​ព្រ​ងិ​ល ក្នុងនោះ​លិច​ស្រូវ​ចំនួន ២៣០ ហិកតា ដំឡូង​មី​ចំនួន ៣៦១ ហិកតា ពោត​ចំនួន ៣៥២​ហិកតា ខូចខាត​ផ្លូវ​កៅស៊ូ​ចំនួន ០៣​កន្លែង ផ្លូវ​គ្រួស​ក្រហម​ចំនួន ២៦៥ ម៉ែត្រ រលំ​ផ្ទះ​ចំនួន ០១​ខ្នង ដាច់​ច្រោះ​ក្បាល​លូ​ចំនួន ០១​កន្លែង និង​ដាច់​ផ្លូវ​ចំនួន ០៤ កន្លែង​មាន​ប្រវែង ១,៤០៥ ម ។​

៥.​ស្រុក​បាកាន​៖ ប៉ះពាល់ ០៦​ឃុំ​ស្មើនឹង ៤៣​ភូមិ ក្នុងនោះ​ផ្ទៃដី​ស្រូវ​ដែល​រង​ផល់ប៉ះពាល់​ចំនួន ១,៩២០.៥ ហិកតា ខ្នង​ផ្ទះ​ដែល​រង​ផលប៉ះពាល់​ចំនួន ២៥​ខ្នង (​ឃុំ​ត្រពាំង​ជង​ចំនួន ១២​ខ្នង និង​ឃុំ​ស្នាម​ព្រះ​ចំនួន ១៣​ខ្នង​)​។ 

​ចំពោះ​ទីតាំង ដែល​រងគ្រោះ​ខាងលើ គណៈកម្មាធិការ​គ្រប់គ្រង​មហន្តរាយ​ខេត្ដ ក្រុង ស្រុក ឃុំ សង្កាត់ និង​ស្ថាប័ន​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់ បាន​ចុះ​ពិនិត្យ​អន្តរាគមន៍ ២៤​ម៉ោង លើ ២៤​ម៉ោង​។​

​រដ្ឋបាលខេត្ត​ពោធិ៍សាត់ ប្រកាសថា តាម​ការតាមដាន​កម្ពស់​ទឹក នៅក្នុង​ថ្ងៃនេះ ឃើញថា កម្ពស់​ទឹកស្ទឹង​ស្រុក​ភ្នំក្រវាញ មាន​ចំនួន ៧,១៩ ម៉ែត្រ ហើយ​នៅក្នុង​ក្រុង​ពោធិ៍សាត់ បាន និង​កំពុង​បន្ដ​ឡើង​៕​

អត្ថបទដែលជាប់ទាក់ទង
អភិបាលខេត្តតាកែវ ដឹកនាំកម្លាំងចម្រុះ ចុះជួយកាយដីដាក់បាវទប់ទំនប់ទឹកក្បាលសែន ស្ថិតនៅឃុំពត់ស ស្រុកបាទី រងការគំរាមកំហែងដោយជំនន់ទឹកភ្លៀង
ព័ត៌មានជាតិ
អភិបាលខេត្តតាកែវ ដឹកនាំកម្លាំងចម្រុះ ចុះជួយកាយដីដាក់បាវទប់ទំនប់ទឹកក្បាលសែន ស្ថិតនៅឃុំពត់ស ស្រុកបាទី រងការគំរាមកំហែងដោយជំនន់ទឹកភ្លៀង
ព័ត៌មានជាតិ
កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី កម្ពុជា​-​ចិន នឹង​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​កម្ពុជា​
ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពង់ចាម ដាំដើមឈើប្រណិតចំនួន ១.០០០ដើម នៅតាមបណ្តោយផ្លូវថ្មី ចាប់ពីរង្វង់មូលស្ពានឆ្លងកាត់ទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារ និងនៅមាត់ទន្លេប្រជុំជនស្រុកស្ទឹងត្រង់
ព័ត៌មានជាតិ
ប្រមុខ​ការទូត​ចិន នឹង​មកដល់​ភ្នំពេញ នៅ​ល្ងាច​នេះ ដើម្បី​បំពេញ​ទស្សនកិច្ច ២​ថ្ងៃ នៅ​កម្ពុជា​
ព័ត៌មានជាតិ
លោក ស៊ុន សុ​ភ័​ក្រ អតីត​ថ្នាក់ដឹកនាំ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ១​រូប​ទៀត ទទួលបាន​នីតិសម្បទា ធ្វើ​នយោបាយ​ឡើងវិញ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី