១០​ថ្ងៃ គ​.​ជ​.​ប ចុះឈ្មោះ​អ្នកបោះឆ្នោត​ថ្មី​បាន​ជាង ១៤​ម៉ឺន​នាក់​​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ គ​.​ជ​.​ប បានប្រកាស​នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​១១ ខែតុលា​នេះ​ថា ក្នុង​រយៈពេល ១០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២០ គ​.​ជ​.​ប បាន​ចុះឈ្មោះ​អ្នកបោះឆ្នោត​ថ្មី សរុប​ចំនួន ១៤១ ៥១៣ នាក់ ត្រូវ​ជាជាង ៤៧% នៃ​ចំនួន​អ្នក​ដែល​ត្រូវ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី ដែល​គ​.​ជ​.​ប ប៉ាន់ស្មាន មាន​ចំនួន ៣០០ ៣៩០ នាក់​។​

​ក្រៅពី​ចុះឈ្មោះ​អ្នកបោះឆ្នោត​ថ្មី ក្នុង​រយៈពេល ១០​ថ្ងៃនេះ គ​.​ជ​.​ប ក៏បាន​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត ដោយ​លុបឈ្មោះ​អ្នកបោះឆ្នោត ចេញពី​បញ្ជី​បោះឆ្នោត​សរុប​ចំនួន ៥៣ ៨៣១​នាក់ កែតម្រូវ​អត្តសញ្ញាណ​អ្នកបោះឆ្នោត​សរុប ៤៤ ៧៨៧ នាក់ និង​ផ្ទេរ​ចូល​សរុប ៤១ ១៥៣​នាក់​។​

​គ​.​ជ​.​ប បានប្រកាសថា ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០ ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០ គិត​ទាំង​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​។ ក្នុង​រយៈពេល ១៩​ថ្ងៃនេះ ប្រជាពលរដ្ឋ អាច​ទៅ​ពិនិត្យមើល​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ចុងក្រោយ ដើម្បី​ស្នើសុំ​កែ​ទិន្នន័យ ប្រសិនបើ​មាន​ចំណុច​ខុសឆ្គង និង​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា ចំពោះ​ប្រជាពលរដ្ឋ ដែល​ទើប​គ្រប់​អាយុ ១៨​ឆ្នាំ ( កើតមុន ឬ​កើត​ត្រឹម​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០០៣ ) និង​ប្រជាពលរដ្ឋ ដែល​មិន​ធ្លាប់​ចុះឈ្មោះ​បោះឆ្នោត​ពីមុន​។​

​គ​.​ជ​.​ប ក៏បាន​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ ចូលទៅ​កាន់​គេហទំព័រ www.nec.gov.kh/khmer/taxonomy/term/327 ដើម្បី​ពិនិត្យមើល​តារាង​លទ្ធផល​បណ្តោះអាសន្ន​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០ ប្រចាំថ្ងៃ​៕​

អត្ថបទដែលជាប់ទាក់ទង
អាជ្ញាធរខេត្តកំពង់ចាម ដាំដើមឈើប្រណិតចំនួន ១.០០០ដើម នៅតាមបណ្តោយផ្លូវថ្មី ចាប់ពីរង្វង់មូលស្ពានឆ្លងកាត់ទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារ និងនៅមាត់ទន្លេប្រជុំជនស្រុកស្ទឹងត្រង់
ព័ត៌មានជាតិ
ប្រមុខ​ការទូត​ចិន នឹង​មកដល់​ភ្នំពេញ នៅ​ល្ងាច​នេះ ដើម្បី​បំពេញ​ទស្សនកិច្ច ២​ថ្ងៃ នៅ​កម្ពុជា​
ព័ត៌មានជាតិ
លោក ស៊ុន សុ​ភ័​ក្រ អតីត​ថ្នាក់ដឹកនាំ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ១​រូប​ទៀត ទទួលបាន​នីតិសម្បទា ធ្វើ​នយោបាយ​ឡើងវិញ​
ព័ត៌មានជាតិ
ទឹកជំនន់ នៅ​ខេត្តពោធិ៍សាត់ លិច ៥​ក្រុង​ស្រុក និង​២៩ ឃុំ​សង្កាត់ ទី​រួម​ខេត្តពោធិ៍សាត់ រងគ្រោះ​ធ្ងន់​ជាងគេ​!
ព័ត៌មានជាតិ
សម្តេច​ក្រឡាហោម ស ខេង ណែនាំ​អភិបាលខេត្ត​រាជធានី ឲ្យ​បន្ត​យកចិត្តទុកដាក់​ជា​អាទិភាព​បំផុត លើ​កិច្ចការ​សង្គ្រោះ​អាយុជីវិត និង​ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះមុខ ពាក់ព័ន្ធ​គ្រោះទឹកជំនន់​
ព័ត៌មានជាតិ
Top News៖ ផ្អាក​ការធ្វើ​ចរាចរណ៍​រថយន្ត​ធុន​ធំ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ នៅ​ទី​រួម​ខេត្តពោធិ៍សាត់​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី