លោកជំទាវ ឃួន សុ​ដា​រី អនុប្រធាន​ទី​២ នៃ​រដ្ឋសភា ចូលរួម​វេទិកា ស្តីពី «​យុទ្ធនាការ​នារី​វ័យក្មេង​ឆ្ពោះទៅ​ភាពជា​អ្នកដឹកនាំ​»​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ខេត្តកណ្តាល​)៖ នៅ​ព្រឹក​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២០ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ឃួន សុ​ដា​រី អនុប្រធាន​ទី​២ នៃ​រដ្ឋសភា និង​ជា​ប្រធាន​ក្រុម​សភាជាតិ​កម្ពុជា នៃ​អ្នកនយោបាយ​សភា​ស្ត្រី បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​វេទិកា ស្តីពី «​យុទ្ធនាការ​នារី​វ័យក្មេង ឆ្ពោះទៅ​ភាពជា​អ្នកដឹកនាំ (#Girl2Leader)»​។ 

​យុទ្ធនាការ​នេះ ធ្វើឡើង​ស្របពេល ដែល​ពិភពលោក​កំណត់​យក​ថ្ងៃ​១១ ខែតុលា ជា​ថ្ងៃ​ទិវា​ក្មេងស្រី​អន្តរជាតិ និង​មាន​គោលបំណង​÷

១-​ផ្តល់​ការណែនាំ​អំពី​ជីវិត​នយោបាយ​ផ្ទាល់ខ្លួន​របស់​សមាជិក​រដ្ឋសភា ជា​ស្ត្រី ទៅដល់​ក្មេងស្រី និង​បង្ហាញ​ក្មេងស្រី​ថា នយោបាយ​គឺជា​ការងារ​របស់​ស្ត្រី​។​

២-​ជំរុញ​ឲ្យ​ក្មេងស្រី​ពិចារណា​អនាគត ក្នុង​ភាពជា​អ្នកដឹកនាំ និង​មាន​គោលបំណង ដើម្បី​ឲ្យ​ក្មេងស្រី​ចូលរួម​ក្នុង​នយោបាយ​កាន់តែច្រើន ដើម្បី​សម្រេចបាន​នូវ​សមភាព​យេនឌ័រ​។​

​វេទិកា​នេះ ប្រារព្ធ​ធ្វើឡើង នៅក្នុង​បរិវេណ​វិទ្យាល័យ ហ៊ុន សែន កំពង់​ភ្នំ ស្ថិតក្នុង​ភូមិ​អំពិល​ទឹក ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្តកណ្តាល​៕​

អត្ថបទដែលជាប់ទាក់ទង
លោក ស៊ុន សុ​ភ័​ក្រ អតីត​ថ្នាក់ដឹកនាំ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ១​រូប​ទៀត ទទួលបាន​នីតិសម្បទា ធ្វើ​នយោបាយ​ឡើងវិញ​
ព័ត៌មានជាតិ
ទឹកជំនន់ នៅ​ខេត្តពោធិ៍សាត់ លិច ៥​ក្រុង​ស្រុក និង​២៩ ឃុំ​សង្កាត់ ទី​រួម​ខេត្តពោធិ៍សាត់ រងគ្រោះ​ធ្ងន់​ជាងគេ​!
ព័ត៌មានជាតិ
សម្តេច​ក្រឡាហោម ស ខេង ណែនាំ​អភិបាលខេត្ត​រាជធានី ឲ្យ​បន្ត​យកចិត្តទុកដាក់​ជា​អាទិភាព​បំផុត លើ​កិច្ចការ​សង្គ្រោះ​អាយុជីវិត និង​ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះមុខ ពាក់ព័ន្ធ​គ្រោះទឹកជំនន់​
ព័ត៌មានជាតិ
Top News៖ ផ្អាក​ការធ្វើ​ចរាចរណ៍​រថយន្ត​ធុន​ធំ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ នៅ​ទី​រួម​ខេត្តពោធិ៍សាត់​
ព័ត៌មានជាតិ
១០​ថ្ងៃ គ​.​ជ​.​ប ចុះឈ្មោះ​អ្នកបោះឆ្នោត​ថ្មី​បាន​ជាង ១៤​ម៉ឺន​នាក់​
ព័ត៌មានជាតិ
សម្តេចពិជ័យសេនា ទៀ បាញ់ កោតសរសើរ​ និងអរគុណចំពោះបងប្អូនកងទ័ព អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធនានា ដែលបានចូលរួមយ៉ាងសកម្មក្នុងការសង្រ្គោះប្រជាពលរដ្ឋ ដែលកំពុងរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី