រដ្ឋបាលខេត្តកំពង់ស្ពឺ ទទួលជួបពិភាក្សាការងារជាមួយប្រតិភូក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកអំពីបញ្ហាជំងឺកូវីដ-១៩​
SWIFT NEWS ថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំង និងជំងឺកូវីដ-១៩ខេត្តកំពង់ស្ពឺ បានទទួលជួបពិភាក្សាការងារ ជាមួយប្រតិភូក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ដឹកនាំដោយ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងលោកស្រីវេជ្ជបណ្ឌិត Li Ailan ប្រធានអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា។ 

ក្នុងជំនួបពិភាក្សានេះលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ បានថ្លែងនូវការកោតសសើរ ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ព្រមទាំងកិច្ចការងារផ្សេងៗទៀតដែលក្រសួងសុខាភិបាលបានជូនដំណឹងជាបន្តបន្ទាប់នាពេលកន្លងមក ទទួលបានជោគជ័យល្អប្រសើរ ។

លោកជំទាវ ក៏បានស្នើអោយអាជ្ញាធរខេត្តនិងមន្រ្តីសុខាភិបាល ត្រូវរួមសហការគ្នាដើម្បីធ្វើការទប់ស្កាត់ កុំឱ្យកើតមានការឆ្លងជំងឺកូវីដ-១៩ ដែលជារលកទី២ ដោយត្រូវអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល ។

ក្រៅអំពីបញ្ហាជំងឺកូវី១៩ នេះដែរ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ក៏បានលើកឡើងអំពីវិស័យសុខាភិបាលផ្សេងៗទៀត ពាក់ព័ន្ធទៅនឹងជំងឺគ្រុនឈាម គ្រុនឈឺក និងវិធានការការពារទប់ស្កាត់ជំងឺគ្រុនចាញ់ជាដើមដែលតម្រូវឲ្យមន្ទីរសុខាភិបាលនិងអាជ្ញាធរយកចិត្តទុកដាក់តាមដានជាប្រចាំផងដែរ ។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត មានប្រសាសន៍ស្វាគមន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមក៏បានថ្លែងនូវការអរគុណចំពោះប្រតិភូ ក្រសួងសុខាភិបាលដែលបានឆ្លៀតពេលវេលាដ៏មមាញឹកចុះមកបំពេញបេសកកម្មនៅខេត្តកំពង់ស្ពឺ ដើម្បីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ក្នុងគោលបំណងបង្ការទប់ស្កាត់ នូវការរីករាលដាលនៃជំងឺកូវីដ១៩ ដែលពិភពលោក ក៏ដូចជាប្រទេសកម្ពុជាយើងជួបប្រទះសព្វថ្ងៃ។

ជាមួយគ្នានេះឯកឧត្តម វ៉ី សំណាង ក៏បានជម្រាបជូនថា កន្លងមករដ្ឋបាលខេត្ត បានអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល នូវវិធានការបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយក៏បានធ្វើការណែនាំបន្ដដល់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ឲ្យបន្តយកចិត្តទុកដាក់ផ្សព្វផ្សាយអំពីវិធានការការពារ ទប់ស្កាត់ ជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះតំបន់ទេសចរណ៍ រមណីយដ្ឋាន និងអាហារដ្ឋានជាដើម ។

គួរបញ្ចាក់ថា រដ្ឋបាលខេត្តកំពង់ស្ពឺ បានត្រៀមទីតាំងទីតាំង ៤ កន្លែងសម្រាប់ធ្វើចត្តាឡីស័ក រួមមាន មន្ទីរពេទ្យបង្អែក ខេត្តកំពង់ស្ពឺ វិទ្យាល័យ កំពង់ស្ពឺ វិទ្យាល័យ សម្ដេចឪ សម្ដេចម៉ែ និង មជ្ឈមណ្ឌល អភិវឌ្ឍន៍ជនបទ កម្ពុជា - កូរ៉េ សម្រាប់ ទទួល ពិនិត្យ ព្យាបាល អ្នកជំងឺ កូ វីដ ១៩ ៕

អត្ថបទដែលជាប់ទាក់ទង
រោងចក្រកាត់ដេរចំនួន២ បោះទុនជិត៥លានដុល្លារ ​ទទួលបានការអនុម័តជាផ្លូវការពីរដ្ឋាភិបាលកម្ពុជា
ព័ត៌មានជាតិ
សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ស​.​ស​.​ស​.​ក ​ផ្តល់​ថវិកា​ជូន​លោក ស៊ិន សារ៉េត ​អ្នកកាសែត​ថតរូប AKP ចូលនិវត្ត ដែលមាន​ជំងឺ​ក្រពះ និង​ទឹកនោមផ្អែម
ព័ត៌មានជាតិ
ស្ត្រីជន​ជាតិខ្មែរ រស់នៅ​ខេត្តបាត់ដំបង ទើប​មកពី​អាមេរិក ត្រូវបាន​រកឃើញ​ឆ្លង​ជំងឺ​កូ​វីដ​១៩ ក្រោយ​ធ្វើ​ច​ត្តា​ឡី​ស័ក ១៣​ថ្ងៃ នៅផ្ទះ
ព័ត៌មានជាតិ
ឯកឧត្តម ឈឹម សៅគី ចូលរួមជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការលើកកម្ពស់សមត្ថភាពដឹកនាំ និងគ្រប់គ្រងអង្គភាពអភិវឌ្ឍន៍ជនបទថ្នាក់ខេត្ត»
ព័ត៌មានជាតិ
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកងកម្លាំងចុះជួយច្រូតស្រូវលិចទឹករបស់ប្រជាកសិករប្រមាណជា ៤,៥ហិកតា
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី