ស្ត្រីជន​ជាតិខ្មែរ រស់នៅ​ខេត្តបាត់ដំបង ទើប​មកពី​អាមេរិក ត្រូវបាន​រកឃើញ​ឆ្លង​ជំងឺ​កូ​វីដ​១៩ ក្រោយ​ធ្វើ​ច​ត្តា​ឡី​ស័ក ១៣​ថ្ងៃ នៅផ្ទះ​
SWIFT NEWS ថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្រសួងសុខាភិបាល បានប្រកាសថា ស្ត្រី​ខ្មែរ អាយុ ៣៣​ឆ្នាំ មាន​អាសយដ្ឋាន ស្នាក់នៅ​ភូមិ​ក្តុល ឃុំ​ក្តុល​ដូនទាវ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ជា​អ្នកធ្វើដំណើរ​មកពី​សហ​រដ្ឋ​អាមេរិក ដោយបាន​បន្ត​ជើងហោះហើរ នៅ​ប្រទេស​ចិន ( តៃវ៉ាន់ ) មកដល់​កម្ពុជា នៅ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២០​។ បន្ទាប់មក នៅ​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២០ គាត់​បាន​ចាក​ចេញពី​ភ្នំពេញ ទៅ​ខេត្តបាត់ដំបង ក្រោយ​លទ្ធផល​តេស្ត​លើក​ទី​១ របស់គាត់ អវិជ្ជមាន​វីរុស​កូ​វីដ​១៩​។​

​ក្រសួងសុខាភិបាល បាន​បន្ថែមថា នៅ​ថ្ងៃទី​១៣ នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក នៅផ្ទះ​របស់គាត់ គឺ​ត្រូវ​នឹង​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២០ ការវិភាគ​វត្ថុ​សំណាក​លើក​ទី​២​របស់គាត់ គឺ​ទទួលបាន​លទ្ធផល​វិជ្ជមាន​វីរុស​កូ​វីដ​១៩ ហើយ​បច្ចុប្បន្ននេះ អ្នកជំងឺ​ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង​។​

​ក្រសួងសុខាភិបាល បាន​កត់សម្គាល់ថា មាន​មិត្តភក្តិ​ពីរ​នាក់ បានមក​ដឹក​គាត់​តាម​រថយន្ត​ផ្ទាល់ខ្លួន ចេញពី​ភ្នំពេញ ទៅ​អាសយដ្ឋាន​ខាងលើ​ក្នុង​ខេត្តបាត់ដំបង​។ តាម​ការស្រាវជ្រាវ និង​សាកសួរ​ព័ត៌មាន​ជាបឋម និង​ភ្លាមៗ ដោយ​ក្រុមការងារ​ឆ្លើយតប​បន្ទាន់​របស់​មន្ទី​រ​សុខាភិបាល ខេត្តបាត់ដំបង ក្រោយពី​ទទួលបាន​លទ្ធផល​វិភាគ​វត្ថុ​នៃ​មន្ទីរពិសោធន៍​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នៅ​យប់​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០២០ បាន​បង្ហាញថា អ្នក​ដែល​បាន​ប៉ះពាល់​ជាមួយ​អ្នកជំងឺ មាន ៧​នាក់ ( ៥​នាក់ ជា​ក្រុមគ្រួសារ និង​២​នាក់ ជា​មិត្តភក្តិ​របស់​អ្នកជំងឺ ) ហើយ​អ្នកដំណើរ​តាម​យន្តហោះ ជាមួយ​អ្នកជំងឺ​នេះ សរុប​ចំនួន ៤០​នាក់​។ ក្រុមការងារ នឹង​បន្ត​ការស្រាវជ្រាវ​រក​អ្នក​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​ជា​បន្តទៀត នៅ​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០២០ និង​ថ្ងៃ​បន្តបន្ទាប់​ទៀត ដោយ​សា្ថ​ភាព​អាកាសធាតុ​នៅ​ខេត្តបាត់ដំបង នៅ​យប់​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០២០ មាន​ភ្លៀង​ធ្លាក់​មក​ខ្លាំងពេក និង​យប់​ជ្រៅ​ផង​នោះ​។ ក្រសួង នឹង​បន្ត​ជម្រាបជូន​សាធារណជន​នូវ​លទ្ធផល​នៃ​ការស្រាវជ្រាវ​រក​អ្នក​ប៉ះពាល់​នៅពេល​បញ្ចប់​ការងារ​នេះ​។​

អត្ថបទដែលជាប់ទាក់ទង
ក្រុមការងារចរចា ​ប្តេជ្ញាបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងពាណិជកម្មសេរីកម្ពុជា-កូរ៉េ ត្រឹមដំណាច់ឆ្នាំ២០២០នេះ​
ព័ត៌មានជាតិ
ព្រះមហាក្សត្រ និងសម្តេចម៉ែ ស្តេចយាងក្នុងព្រះរាជពិធីបុណ្យខួបប្រសូត ការយាងសោយព្រះទិវង្គតរបស់សម្តេចឪ សម្តេចតា សម្តេចតាទួត
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ​កំពុងព្យាយាមការពារស្នាមញញឹម ​ដែលចេញពីតម្លៃសន្តិភាពឲ្យបានសម្រាប់ប្រជាពលរដ្ឋខ្មែរ​
ព័ត៌មានជាតិ
រោងចក្រកាត់ដេរចំនួន២ បោះទុនជិត៥លានដុល្លារ ​ទទួលបានការអនុម័តជាផ្លូវការពីរដ្ឋាភិបាលកម្ពុជា
ព័ត៌មានជាតិ
សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ស​.​ស​.​ស​.​ក ​ផ្តល់​ថវិកា​ជូន​លោក ស៊ិន សារ៉េត ​អ្នកកាសែត​ថតរូប AKP ចូលនិវត្ត ដែលមាន​ជំងឺ​ក្រពះ និង​ទឹកនោមផ្អែម
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី