ព្រះមហាក្សត្រ និងសម្តេចម៉ែ មាន ព្រះរាជហឫទ័យសោកស្តាយដ៏ជ្រាលជ្រៅ​ និងសូមសម្តែងនូវការគោរពដ៏ខ្ពង់ខ្ពស់ ​ចំពោះវិញ្ញាណក្ខន្ធឯកឧត្តមមហាសេនាប្រមុខ គឹម ជុងអ៊ីល​​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០ ០៨:២៥ ព្រឹក

(ភ្នំពេញ)៖ នាវេលាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យត្រាស់បង្គាប់ សម្ដេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង នាំយកនូវកម្រងផ្កាដ៏ស្រស់ល្អចំនួន ២កន្រ្តក់ ដើម្បីគោរពវិញ្ញាណក្ខ័ន្ធ ឯកឧត្តមមហាសេនាប្រមុខ គឹម ជុងអ៊ីល អគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើម នៃប្រជាជន និងប្រជាជាតិកូរ៉េ ក្នុងឱកាសខួបទី ៩ឆ្នាំ នៃការទទួលមរណភាព នាស្ថានទូតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា (អតីតព្រះរាជដំណាក់ទក្សិណភិរម្យ)។

នៅក្នុងឱកាសនោះ សម្ដេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ក៏បានជម្រាបជូននូវព្រះរាជបណ្តាំដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវរាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គ មានព្រះរាជហឫទ័យសោកស្តាយដ៏ជ្រាលជ្រៅ និងសូមសម្តែងនូវការគោរពដ៏ខ្ពង់ខ្ពស់ ចំពោះវិញ្ញាណក្ខ័ន្ធ ឯកឧត្តមមហាសេនាប្រមុខ គឹម ជុងអ៊ីល អគ្គមគ្គុទ្ទេសក៍ដ៏មហិមា និងជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ នៃប្រជាជន និងប្រជាជាតិកូរ៉េ។ 

ព្រះអង្គ សូមសម្តែងនូវការដឹងគុណ ចំពោះគុណូបការៈដ៏ថ្លៃថ្លា របស់ឯកឧត្តមមហាសេនាប្រមុខ ដែលបានចូលរួមវិភាគទានយ៉ាងធំធេង ក្នុងការលើកតម្កើងចំណងមិត្តភាពដ៏ជ្រាលជ្រៅ និងមេត្រីភាពជាភាតរៈ រវាងប្រជាជាតិ និងប្រជាជនយើងទាំងពីរ។ ព្រះអង្គ ក៏សូមជូនពរ ឯកឧត្តម គឹម ជុងអ៊ុន ប្រធាន នៃគណៈកម្មាធិការកិច្ចការរដ្ឋ នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ សូមប្រកបបាននូវសុខភាពល្អ និងទទួលបានមហាជោគជ័យដ៏ធំធេងថែមទៀត ក្នុងការបន្តគំរូវីរភាពដ៏អង់អាចក្នុងការដឹកនាំប្រទេសពី ឯកឧត្តមមហាសេនាប្រមុខ គឹម អ៊ីលស៊ុង និងឯកឧត្តមមហាសេនាប្រមុខ គឹម ជុងអ៊ីល៕

អត្ថបទដែលជាប់ទាក់ទង
ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុច ជួបពិភាក្សាជាមួយក្រុមការងារអាជ្ញាធរមីន និងតំណាងអង្គការUNDPលើការត្រៀមរៀបចំកិច្ចប្រជុំក្រុមប្រឹក្សា «គម្រោងបោស សម្អាតមីនដើម្បីលទ្ធផល»
ព័ត៌មានជាតិ
BEST TV: លោក ទេព រិនដារ៉ូ ជីវិតក្រោយឆាក
ព័ត៌មានជាតិ
រដ្ឋមន្ត្រីកសិកម្ម៖ តាកែវ ​គឺជាខេត្តមួយក្នុងចំណោមខេត្តធំៗ ​ដែលមានសក្តានុពលលើផលិតកម្មដំណាំស្រូវ ​​និងជាច្រកនាំចេញទាំងផ្លូវទឹក-ផ្លូវគោក​
ព័ត៌មានជាតិ
ការប្រឡងយកបណ្ណបើកបរនៅគ្រប់រាជធានី-ខេត្ត គឺបើកដំណើរការវិញហើយ
ព័ត៌មានជាតិ
ឯកឧត្តម គួច ចំរើន៖​ ​«ស្រុកយើង​ សំបូរណាស់សំរាម​ មិនថាក្នុងទឹក​ ឬលើគោក នោះទេ​»​
ព័ត៌មានជាតិ
លោកជំទាវ ឱ វណ្ណឌីន៖ កម្ពុជា បាន បញ្ជាទិញវ៉ាក់សាំងទៅមជ្ឈមណ្ឌលកូវ៉ាក់ចំនួន១លានដូស បន្ថែមលើចំនួនវ៉ាក់សាំងដែលកម្ពុជា នឹងអាចទទូលបាន២០%នៃចំនួនប្រជាជនកម្ពុជា
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី