លោកជំទាវ ឱ វណ្ណឌីន៖ កម្ពុជា បាន បញ្ជាទិញវ៉ាក់សាំងទៅមជ្ឈមណ្ឌលកូវ៉ាក់ចំនួន១លានដូស បន្ថែមលើចំនួនវ៉ាក់សាំងដែលកម្ពុជា នឹងអាចទទូលបាន២០%នៃចំនួនប្រជាជនកម្ពុជា​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០ ០៨:២៦ ព្រឹក

(ភ្នំពេញ)៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅរសៀល​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ បានបញ្ជាក់ឲ្យដឹងថា ប្រទេសកម្ពុជា បានបញ្ជាទិញវ៉ាក់សាំងទៅមជ្ឈមណ្ឌលកូវ៉ាក់ COVAX Facility)ចំនួន១លានដូស បន្ថែមលើចំនួនវ៉ាក់សាំងដែលកម្ពុជា នឹងអាចទទូលបាន២០%នៃចំនួនប្រជាជនកម្ពុជាពីមជ្ឈមណ្ឌលមួយនេះ។ ខាងក្រោមនេះ ជាការបញ្ជាក់របស់លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ដែលបានសរសេរនៅក្នុងគ្រុបតេលេក្រាម នាថ្ងៃរសៀលថ្ងៃនេះ៖

ការសរសេរនេះគឺមានការយល់ច្រឡំហើយណា។ ខ្ញុំសុំឲ្យម្ចាស់អត្ថបទនៅក្នុង Business9 នេះ មេត្តាធ្វើការកែតម្រូវជាបន្ទាន់។ ខ្ញុំសូមជម្រាបជូនថា កម្ពុជា បានបញ្ជាទិញវ៉ាក់សាំងទៅមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ចំនួនមួយលានដូស បន្ថែមលើចំនួនវ៉ាក់សាំងដែលកម្ពុជា (ប្រសិនបើគ្មានការប្រែប្រួលទេនោះ) នឹងអាចទទូលបាន ២០%នៃចំនួនប្រជាជនកម្ពុជាសរុប (ដែលនឹងអាចទទួលបានជាបឋមក្នុងចំនួន ០៣%នៃ ២០%នៃចំនួនប្រជាជនកម្ពុជាសរុប ជាដំណាក់កាលៗ)។ 

វ៉ាក់សាំងដែលកម្ពុជានឹងទទួលបាន តម្រូវឲ្យមានការវាយតម្លៃគុណភាពនិងប្រសិទ្ធិភាពជាមុនដោយអង្គការសុខភាពពិភពលោក ទើបមជ្ឈមណ្ឌលកូវ៉ាក់ធ្វើការបែងចែក មកបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដែលជាសមាជិករបស់មជ្ឈមណ្ឌលនេះ។ កម្ពុជានឹងទទួលបានវ៉ាក់សាំងនៅពេលណានោះ គឺមិនទាន់ដឹងបាននៅពេលនេះនៅឡើយទេ ដោយ អាស្រ័យលើមជ្ឈមណ្ឌលកូវ៉ាក់នឹងទទួលបានវ៉ាក់សាំងកូវីដ-១៩ នៅពេលណាដែរ ហើយអង្គការសុខភាពពិភពលោក បានវាយតម្លៃវ៉ាក់សាំងនោះជាមុននូវប្រសិទ្ធិភាព និងគុណភាពវ៉ាក់សាំងនោះឲ្យបានរួចរាល់ជាមុនដែរមុននឹងធ្វើការបែងចែក។

ដូច្នេះ ប្រសិនបើក្រុមហ៊ុនផលិតវ៉ាក់សាំងពីប្រទេសណាមួយ រួមទាំងប្រទេសចិនផងដែរនោះ អាចផលិតបានសម្រេចផលចុងក្រោយ ហើយផ្គត់ផ្គង់ទៅមជ្ឈមណ្ឌលកូវ៉ាក់តាមការឯកភាពគ្នាជាមុននោះ ហើយអង្គការសុខភាពពិភលោក ក៏បានវាយតម្លៃប្រសិទ្ធិភាព និងគុណភាពរួចរាល់ជាមុនដែរនោះៗសមភាពនៃការបែងចែក នឹងត្រូវបានធ្វើទៅតាមសភាពជាក់ស្តែង នៃចំនួនវ៉ាក់សាំងដែលទទួលបាន ដែលត្រូវបែងចែកឲ្យទៅបណ្តាប្រទេស ដែលជាសមា​ជិកដោយមជ្ឈមណ្ឌលកូវ៉ាក់នេះតែម្តង។

សូមកុំមានការពន្យល់ ឬបកស្រាយណាមួយ ដែលផ្ទុយទៅនឹងគោលការណ៍ដែលកម្ពុជា បានប្រកាន់យក ជាពិសេ​ស​សូមលោកអ្នក មេត្តាកុំលើកយកប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានថ្លែងការណ៍ជូនបងប្អូនជនរួមជាតិនាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០កន្លងមកនេះ មកបកស្រាយខុសដូច្នេះអីណា។ បើចង់ quoteប្រសាសន៍សម្តេចតេជោ សូមមេត្តាលើកយកចំណុចណាមួយទាំងស្រុងតែម្តង ចៀសវាងការសរសេរខុស បកស្រាយខុស ឬការភ័ន្តច្រឡំណាមួយដែលអាចកើតមាន ជាឧទាហ៌រណអត្ថបទដែលបានចុះផ្សាយដោយ Business9 នេះស្រាប់។

ខ្ញុំស្នើសុំឲ្យមានការកែតម្រូវជាបន្ទាន់លើបញ្ហានេះ ចៀសវាងការភ័ន្តច្រឡំ ឬការបង្កឲ្យមានបញ្ហាណាមួយលើកិច្ចសហប្រតិបត្តិការទ្វេភាគី ឬពហុភាគីជាមួយបណ្តាប្រទេសជាមិត្ត៕

អត្ថបទដែលជាប់ទាក់ទង
ខេត្តសៀមរាប ​ត្រួសត្រាយផ្លូវដើម្បីទទួលថាមពលអគ្គិសនីតង់ស្យុងខ្ពស់ ​២៣០គីឡូវ៉ុល​​ ​ពីរោងចក្រអគ្គិសនីដុត​ធ្យូង​ថ្ម​​​ ​នៅ​​ខេត្តឧត្តរមានជ័យ
ព័ត៌មានជាតិ
ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុច ជួបពិភាក្សាជាមួយក្រុមការងារអាជ្ញាធរមីន និងតំណាងអង្គការUNDPលើការត្រៀមរៀបចំកិច្ចប្រជុំក្រុមប្រឹក្សា «គម្រោងបោស សម្អាតមីនដើម្បីលទ្ធផល»
ព័ត៌មានជាតិ
BEST TV: លោក ទេព រិនដារ៉ូ ជីវិតក្រោយឆាក
ព័ត៌មានជាតិ
រដ្ឋមន្ត្រីកសិកម្ម៖ តាកែវ ​គឺជាខេត្តមួយក្នុងចំណោមខេត្តធំៗ ​ដែលមានសក្តានុពលលើផលិតកម្មដំណាំស្រូវ ​​និងជាច្រកនាំចេញទាំងផ្លូវទឹក-ផ្លូវគោក​
ព័ត៌មានជាតិ
ការប្រឡងយកបណ្ណបើកបរនៅគ្រប់រាជធានី-ខេត្ត គឺបើកដំណើរការវិញហើយ
ព័ត៌មានជាតិ
ឯកឧត្តម គួច ចំរើន៖​ ​«ស្រុកយើង​ សំបូរណាស់សំរាម​ មិនថាក្នុងទឹក​ ឬលើគោក នោះទេ​»​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី