(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសនៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ ថា ការប្រឡងយកបណ្ណបើកបរនៅគ្រប់រាជធានី-ខេត្ត គឺបើកដំណើរការវិញហើយ បន្ទាប់ពីបានផ្អាកមួយរយៈពេល ដើម្បីចូលរួមបង្ការនិងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។
ទំព័រហ្វេសប៊ុករបស់ក្រសួងសាធារណការ និងបានបង្ហោះនៅមុននេះបនិ្តចថា« ការប្រឡងបណ្ណបើកបរនៅគ្រប់រាជធានី-ខេត្ត បើកដំណើរការវិញហើយ និងសូមអនុវត្តតាមគោលការណ៍ណែនាំការពារកូវីដ១៩ទាំងអស់គ្នា! ! !☎ព័ត៌មានបន្ថែម1275»៕



