ចាប់ពីពេលនេះតទៅ«ម្រេចកំពត» នឹងទទួលបានកិច្ចការពារស្របច្បាប់ មិនឲ្យភាគីទីបីប្រើប្រាស់ដោយគ្មានការអនុញ្ញាត និងរំលោភបំពាននានា ចំពោះម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ក្នុងបណ្តាប្រទេសជាភាគីហត្ថលេខី​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០ ០៨:៣៨ ព្រឹក

(ភ្នំពេញ)៖ «ម្រេចកំពត» ទទួលបានការចុះបញ្ជីការពារជាលក្ខណៈអន្តរជាតិ នៅបណ្តាប្រទេសចំនួន៣២ ក្រោមច្បាប់ទីក្រុងហ្សឺណែវស្តីពី កិច្ចព្រមព្រៀងទីក្រុងលីស្បោនអំពីឈ្មោះប្រភពដើមទំនិញ និងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ដែលជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដែលបានដឹកនាំក្រសួងពាណិជ្ជកម្ម ដាក់ពាក្យស្នើសុំចុះបញ្ជីការពារម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ«ម្រេចកំពត»ជាលក្ខណៈអន្តរជាតិ តាំងពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ មកម្លេះ ហើយចាប់ពីពេលនេះតទៅ«ម្រេចកំពត» នឹងទទួលបានកិច្ចការពារស្របច្បាប់ មិនឲ្យភាគីទីបីប្រើប្រាស់ដោយគ្មានការអនុញ្ញាត និងរំលោភបំពាននានា ចំពោះម៉ាកសម្គាល់ភូមិសាស្រ្តទំនិញក្នុងបណ្តាប្រទេសជាភាគីហត្ថលេខី។

មុននឹងឈានដល់ការចុះបញ្ជីនេះ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅកាន់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីតម្កល់លិខិតុបករណ៍នៃការចូលជាសមាជិកនៃច្បាប់ទីក្រុងហ្សឺណែវ ស្តីពីកិច្ចព្រមព្រៀងទីក្រុងលីស្បោនអំពីឈ្មោះប្រភពដើមទំនិញ និងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ នៅអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ដោយច្បាប់នេះបានចូលជាធរមាន នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ហើយការចូលជាសមាជិករបស់ប្រទេសកម្ពុជានេះ គឺជាការវិវឌ្ឍមួយក្នុងការធ្វើសមាហរណកម្មកម្ពុជាបន្ថែមទៀត ចូលទៅកាន់ប្រព័ន្ធអន្តរជាតិ ដែលអនុញ្ញាតឲ្យកម្ពុជាធ្វើការចុះបញ្ជីការពារឈ្មោះប្រភពដើមទំនិញ និងម៉ាកសម្គាល់ភូមិសាស្រ្តទំនិញរបស់ខ្លួនជាលក្ខណៈអន្តរជាតិ តាមរយៈពាក្យស្នើសុំតែមួយនៅអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ហើយទទួលបាននូវកិច្ចការពារជាលក្ខណៈអន្តរជាតិ នៅបណ្តាប្រទេសចំនួន៣២ ដែលជាភាគីហត្ថលេខី។

សូមជម្រាប ថា ក្នុងចំណោមម៉ាកសម្គាល់ភូមិសាស្រ្តទំនិញដទៃទៀត ក្រសួងពាណិជ្ជកម្មបានជ្រើសរើសយក«ម្រេចកំពត»ជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញទី១ យកមកចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១០ ក្នុងគោលបំណងកសាងកេរ្តិ៍ឈ្មោះ ការធ្វើពិពិធកម្មទីផ្សារ និងទប់ស្កាត់ការក្លែងបន្លំទំនិញសម្គាល់ភូមិសាស្រ្ត «ម្រេចកំពត» នៅក្នុងតំបន់ និងអន្តរជាតិ ហើយក្រសួងពាណិជ្ជកម្មក៏បានធ្វើការចុះបញ្ជីការពារម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ម្រេចកំពត” នៅប្រទេស ថៃ វៀតណាម និងនៅសហភាពអឺរ៉ុបផងដែរ៕ 

អត្ថបទដែលជាប់ទាក់ទង
Good News៖ មាន​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩​ថ្មី ៥​នាក់​ទៀត ជា​អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​
ព័ត៌មានជាតិ
ចិន ស្ពាយកាំភ្លើង M16 នៅផ្សារផ្លាហ្សា បឹងត្របែក ត្រូវប៉េអឹមចាប់ បញ្ជូនទៅតុលាការ
ព័ត៌មានជាតិ
គ្រឿងញៀនជាង ១០ប្រភេទ ទម្ងន់ជិត ១០គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យ ០៣ នាក់​ និង​អាវុធខ្លី ១ដើម ត្រូវបានសមត្ថកិច្ច បង្ក្រាបបាន
ព័ត៌មានជាតិ
កែសម្រួល និងបន្ថែមសមាសភាពក្រុមការងារដើម្បីពិនិត្យ និងដាក់បញ្ចូលវិធានការអនាម័យ និងបរិស្ថានទៅក្នុងលក្ខណៈ សម្បត្តិ នៃគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព
ព័ត៌មានជាតិ
ឯកឧត្តម ប៊ុន ហុន ប្រជុំពិភាក្សាតាមអនឡាញ ជាមួយតំណាងឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការសិទ្ធិមនុស្សប្រចាំកម្ពុជា
ព័ត៌មានជាតិ
BREAKING NEWS ក្រសួងអប់រំ៖ សិស្សបាក់ឌុប និងឌីប្លូម ជាប់ទាំងអស់!
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី