BREAKING NEWS ក្រសួងអប់រំ៖ សិស្សបាក់ឌុប និងឌីប្លូម ជាប់ទាំងអស់!​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០ ០៨:៣៩ ព្រឹក

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីជូន​ដំណឹង​មួយ ដោយប្រកាសបេក្ខជនចុះឈ្មោះប្រលងសញ្ញា​បត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) និងសញ្ញាបត្រមធ្យសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០១៩-២០២០ ជាប់ជាស្ថាពរ ដោយគ្មានការកំណត់និទ្ទេស។

សេចក្ដីជូនដំណឹង បានសរសេរថា «អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងកា​ប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឆ្នាំសិក្សា២០១៩-២០២០ ក្រសួងអប់រំ យុវជន និងកីឡា កំណត់ឲ្យ”​ជាប់ជាស្ថាពរ”ចំពោះបេក្ខជនទាំងអស់ ដែលបានចុះឈ្មោះប្រឡងដោយគ្មានការកំណត់និទ្ទេស»។ 

សូមជម្រាប ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាស​សម្រេច​ឲ្យ​សិស្ស​ថ្នាក់​ទី​១២ ជាប់​បាក់​ឌុប​ទាំងអស់គ្នា ដោយ​មិនចាំបាច់​ប្រឡង​។ នេះ​ដោយសារតែ​បញ្ហា​កូ​វីដ​១៩ ដែល​បន្ត​អូសបន្លាយ​តាមរយៈ​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា​។​

​ការប្រកាស​ជាថ្មី​ដូច្នេះ បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដំបូង​ឡើយ បានប្រកាស​មិន​ឲ្យ​ក្រសួង​អប់រំ រៀបចំ​ការប្រឡង​បាក់​ឌុប នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១ ឡើយ​។ ក្នុងនោះ សម្តេច ក្នុងការ​ថ្លែង​សារ​ពីដំបូង គឺ​សម្រេច​ឲ្យ​ក្រសួង​អប់រំ វាយតម្លៃ​លើ​លទ្ធផល​ប្រឡង​ឆមាស​របស់​បេក្ខជន​ថ្នាក់​ទី​១២ ដើម្បី​សម្រេច​ជាប់ ឬ​ធ្លាក់​។​

​ប៉ុន្តែ​មុនពេល​បញ្ចប់​ការ​ថ្លែង​សារ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា សិស្ស​ថ្នាក់​ទី​១២ នៅ​ឆ្នាំ​សិក្សា ២០​១៩-២០២០ គឺ​ជាប់​ទាំងអស់។ បេក្ខជនប្រឡងឌីប្លូម ក៏ត្រូវជាប់ទាំងអស់គ្នាដែរ។ ការធ្វើដូច្នេះ ដើម្បីលើកទឹកចិត្តដល់សិស្សនិស្សិតយើង ចូលរួមប្រយុទ្ធប្រឆាំងនឹងកូវីដ១៩​​៕​

អត្ថបទដែលជាប់ទាក់ទង
ក្រសួងសុខាភិបាល បន្តក្រើនរម្លឹកសាជាថ្មីដល់​អ្នក​ធ្លាប់​ចូល​ហាង​កាហ្វេ Hidden Coffee នៅ​ផ្លូវ​២០០២ ក្នុង​សង្កាត់​ទឹកថ្លា កាលពី​ថ្ងៃទី​៤​ធ្នូ ពី​ម៉ោង ៣:៣០​នាទី​-៤:០០​នាទី​រសៀល សូម​ទៅធ្វើ​តេស្ត និង​ធ្វើ​ច​ត្តា​ឡី​ស័ក​
ព័ត៌មានជាតិ
Good News៖ មាន​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩​ថ្មី ៥​នាក់​ទៀត ជា​អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​
ព័ត៌មានជាតិ
ចិន ស្ពាយកាំភ្លើង M16 នៅផ្សារផ្លាហ្សា បឹងត្របែក ត្រូវប៉េអឹមចាប់ បញ្ជូនទៅតុលាការ
ព័ត៌មានជាតិ
គ្រឿងញៀនជាង ១០ប្រភេទ ទម្ងន់ជិត ១០គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យ ០៣ នាក់​ និង​អាវុធខ្លី ១ដើម ត្រូវបានសមត្ថកិច្ច បង្ក្រាបបាន
ព័ត៌មានជាតិ
កែសម្រួល និងបន្ថែមសមាសភាពក្រុមការងារដើម្បីពិនិត្យ និងដាក់បញ្ចូលវិធានការអនាម័យ និងបរិស្ថានទៅក្នុងលក្ខណៈ សម្បត្តិ នៃគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព
ព័ត៌មានជាតិ
ឯកឧត្តម ប៊ុន ហុន ប្រជុំពិភាក្សាតាមអនឡាញ ជាមួយតំណាងឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការសិទ្ធិមនុស្សប្រចាំកម្ពុជា
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី