ក្រសួងសុខាភិបាល បន្តក្រើនរម្លឹកសាជាថ្មីដល់​អ្នក​ធ្លាប់​ចូល​ហាង​កាហ្វេ Hidden Coffee នៅ​ផ្លូវ​២០០២ ក្នុង​សង្កាត់​ទឹកថ្លា កាលពី​ថ្ងៃទី​៤​ធ្នូ ពី​ម៉ោង ៣:៣០​នាទី​-៤:០០​នាទី​រសៀល សូម​ទៅធ្វើ​តេស្ត និង​ធ្វើ​ច​ត្តា​ឡី​ស័ក​​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០ ០៨:៤៩ ព្រឹក

(​ភ្នំពេញ​)៖ ក្នុងសេចក្តីប្រកាសនៅព្រឹកថ្ងៃទី១៧ ខែធ្នូនេះ ក្រសួងសុខាភិបាល បានបន្តប្រកាសក្រើនរម្លឹកសាជាថ្មី​ថា មាន​បុរស​ជា​អ្នកជំងឺ​កូ​វីដ​១៩ ម្នាក់ មុនពេល​រកឃើញថា មាន​វីរុស​កូ​វីដ​១៩ ធ្លាប់បាន​ទៅ​អង្គុយ​ពិសា​កាហ្វេ នៅ​ហាង​ឈ្មោះ Hidden Coffee ដែលមាន​ទីតាំង​នៅផ្ទះ​លេខ ១២៥ ផ្លូវ​២០០២ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ វេលា​ម៉ោង ១៥:៣០ នាទី នា​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០២០​។ 

​ដូច្នេះ​ក្រសួងសុខាភិបាល សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ ដែល​ធ្លាប់បាន​ចូលទៅ​ហាង​កាហ្វេ​នេះ នៅ​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង ១៥:៣០ នាទី ដល់​ម៉ោង ១៦:០០​នាទី​រសៀល សូម​អញ្ជើញ​ទៅធ្វើ​តេស្ត នៅ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ រៀងរាល់​ម៉ោង​ធ្វើការ និង​សូម​លោកអ្នក​ធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​ផ្ទះ​របស់ខ្លួន ឲ្យ​បាន​គ្រប់​ចំនួន ១៤​ថ្ងៃ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ហើយ​ត្រូវ​តាមដាន​សុខភាព​ផ្ទាល់ខ្លួន​ឲ្យ​បាន​ហ្មត់ចត់​ជាទីបំផុត​។ ប្រសិនបើ​មាន​បញ្ហា​សុខភាព សូម​ទាក់ទង​ទៅ​លេខ​ទូរស័ព្ទ ១១៥ ដោយ​ឥតគិតថ្លៃ ឬ​ទំនាក់ទំនង​ក្រសួងសុខាភិបាល តាម​លេខ​៖ 012 825 424 ឬ 012 488 981 ឬ 012 836 868​។​

​គិត​មកដល់​ព្រឹក​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២០ នេះ ព្រឹត្តិការណ៍​ឆ្លង​សហគមន៍ ថ្ងៃ​២៨​វិច្ឆិកា មាន​អ្នក​ឆ្លង​សរុប ៤១​នាក់​។ ក្នុងនោះ ក៏មាន​អ្នកជា​សះស្បើយ​សរុប ១៣​នាក់​ហើយ ( ថ្ងៃទី​១៤​ធ្នូ ៣​នាក់ ថ្ងៃទី១៥ធ្នូ ជាសះស្បើយ ៥​នាក់ និង ៥នាក់ ជាសះស្បើយ នៅ​ថ្ងៃទី​១៦ ខែធ្នូ )៕​

អត្ថបទដែលជាប់ទាក់ទង
BEST TV: រាជនីក្រមា មាន សូនីតា សម្រក់ទឹកភ្នែកពីរឿងរ៉ាវជីវិតពិត២០ឆ្នាំមុន
ព័ត៌មានជាតិ
ក្រសួង​អប់រំ ជ្រើសរើស​គ្រូបង្រៀន នៅ​ឆ្នាំ​២០២១ ចំនួន ៣៦០០​នាក់​
ព័ត៌មានជាតិ
World Bank៖ សេដ្ឋកិច្ចកម្ពុជា ​នឹងងើបឡើងវិញក្នុងឆ្នាំ២០២១​
ព័ត៌មានជាតិ
​ព្រះមហាក្សត្រ យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត​ ក្នុងព្រះរាជពិធីសម្ពោធអគារពុទ្ធិកវិទ្យាល័យជម្ពូវ័នសែនជ័យ ​និងសមិទ្ធផលនានា នៅក្នុងវត្តជម្ពូវ័ន​
ព័ត៌មានជាតិ
អបអរសាទរ! ​ស្ត្រីជនជាតិអាមេរិកមានដើមកំណើតខ្មែរដំបូង ​ជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាក្រុង នៅ​ក្នុងប្រវត្តិសាស្រ្ត​នៃទីក្រុងឡងប៊ិច​
ព័ត៌មានជាតិ
កាកបាទក្រហមកម្ពុជា​ ស្នើដល់សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម ​និងអឌ្ឍចន្ទក្រហម​ ​បន្តរក្សាទុកការិយាល័យនៅកម្ពុជា​យ៉ាងតិចពីរទៅបីឆ្នាំទៀត​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី