World Bank៖ សេដ្ឋកិច្ចកម្ពុជា ​នឹងងើបឡើងវិញក្នុងឆ្នាំ២០២១​​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០ ១៣:៥១ ល្ងាច

(ភ្នំពេញ)៖ ធនាគារ​ពិភពលោក ​(World Bank) បានព្យាករថា ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា ​នឹង​រួញ​ទំហំ​ប្រមាណ​ -២ភាគរយ ​ក្នុង​ឆ្នាំ​២០២០ ​ប៉ុន្តែ​ត្រូវ​បាន​រំពឹង​ទុក​ថា​ នឹង​ងើប​ឡើង​វិញ​ ហើយ​លូតលាស់​បានប្រហែល​ជិត​ ៤ភាគរយក្នុង​ឆ្នាំ​២០២១​។ 

ធនាគារពិភពលោកបានឲ្យដឹងដូច្នេះ នៅក្នុងរបាយការណ៍មួយឈ្មោះ Restrained Recovery ស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។

ធនាគារពិភពលោកបានលើកឡើងថា ស្របពេលដែលសេដ្ឋកិច្ចរបស់កម្ពុជាបន្តរងគ្រោះដោយសារឥទ្ធិពលនៃការរាតត្បាតជំងឺកូវីដ១៩ មានសញ្ញាជាច្រើនបង្ហាញថា សកម្មភាពសេដ្ឋកិច្ចកំពុងចាប់ផ្តើមកម្រើកឡើងវិញហើយ។

ក្នុងរបាយការណ៍របស់ធនាគារពិភពលោក បានបញ្ជាក់ថា ទោះបីជា​ការនាំចេញ​សរុបនៃផលិតផលកមន្តសាល​បាន​រង​ការ​ប៉ះទង្គិច​ពី​ការ​រាត​ត្បាតជំងឺកូវីដ​១៩ ក៏ដោយ ក៏កំណើន​នៅ​តែ​បន្ត​មាន​ក្នុង​ការនាំចេញ​ផលិតផល​រោងចក្រដទៃទៀត រួមមាន​កង់ គ្រឿងបង្គុំអគ្គិសនី ​គ្រឿងបន្លាស់រថយន្ត​ និង​គ្រឿង​ផ្សំ​នានា ហើយ​ការ​នាំចេញអង្ករ​ និងផលិតផល​កសិកម្មផ្សេងទៀត​​នៅ​មាន​សន្ទុះ​ខ្លាំងក្លា។ ជាមួយ​គ្នានេះ ទេសចរណ៍​ក្នុង​ស្រុកបាន​ជួយ​មួយ​ផ្នែក ​ក្នុង​ការ​ធ្វើ​ឱ្យ​ឧស្សាហកម្ម​ទេសចរណ៍ ​និង​ការ​ធ្វើ​ដំណើរកម្រើក​ឡើងវិញ។

គួរជម្រាបថា បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា គឺជារបាយការណ៍ចេញផ្សាយពីរដងក្នុងមួយឆ្នាំ ដើម្បីផ្តល់ព័ត៌មានបច្ចុប្បន្នភាពស្តីពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជាក្នុងរយៈពេលខ្លី និងមធ្យម៕


អត្ថបទដែលជាប់ទាក់ទង
អគ្គមេបញ្ជាការកងទ័ពកម្ពុជា អនុញ្ញាតឲ្យអនុព័ន្ធយោធាអូស្រ្តាលីប្រចាំកម្ពុជាទើបចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបលា
ព័ត៌មានជាតិ
TOP NEWS: សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរលោក ចូ បៃដិន ជាប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់សហរដ្ឋអាមេរិក
ព័ត៌មានជាតិ
នាយឧត្តមសេនីយ៍ សៅ សុខា ​អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលបើកបររថយន្តជំនាន់ទី២​
ព័ត៌មានជាតិ
ខេត្តស្វាយរៀង ​កំពុងខិតខំកែលម្អសោភ័ណ្ឌភាព​
ព័ត៌មានជាតិ
BEST TV: រាជនីក្រមា មាន សូនីតា សម្រក់ទឹកភ្នែកពីរឿងរ៉ាវជីវិតពិត២០ឆ្នាំមុន
ព័ត៌មានជាតិ
ក្រសួង​អប់រំ ជ្រើសរើស​គ្រូបង្រៀន នៅ​ឆ្នាំ​២០២១ ចំនួន ៣៦០០​នាក់​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី